សម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ

UN៖ ថ្លែងប្រាប់អង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវកម្ពុជា មានការប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងនាមប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រពេញទំហឹង … Read More

ការចុះផ្សព្វផ្សាយរបស់ក្រសួងការងារ ឱកាសការងារដល់ពលរដ្ឋនៅខណ្ឌកំបូល

ភ្នំពេញ÷ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារ ដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌ កំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានចុះទៅផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋ១២០០នាក់ដោយបានចែកខិត្តប័ណ្ណបានចំនួន៣០០សន្លឹកក្នុងនោះមានយុវជនចំនួន១០រូបបានដាក់ពាក្យ។ ជាមួយគ្នានេះ ក្រសួងការងារ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២១៣ អនក្រ.បក ស្តីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

មហាសន្និបាត UN សម្ដេចធិបតីបង្ហាញកង្វល់អំពីអស្ថិរភាពពិភពលោក និងភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងមានប្រទេសសមាជិកអង្គការសហប្រជាជាតិ សម្ដេចធិបតី បានបង្ហាញកង្វល់អំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង អបអរសាទរចំពោះឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស ដែលបានជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិដោយសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ។ … Read More

សម្តេចតេជោ ហ៊ុន សែន៖ ចំអកទៅក្រុមប្រឆាំង ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា បានឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការថា នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សម្តេចនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីសម្តេចធិបតីបានជួបជាមួយអគ្គលេខាអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានចំអកទៅក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ ខណៈនៅអង្គការសហប្រជាជាតិ គេមិនរើសអើង រវាង សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គឺផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ។ នេះជាសារទាំងស្រុងរបស់សម្តេចតេជោ ÷ «នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ ខ្ញុំនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបន្ទាប់ពីគាត់បានជួបជាមួយអគ្គលេខាកាលពីព្រឹកមុិញ។ ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ។នៅអង្គការសហប្រជាជាតិគេមិនរើសអើងរវាងហ៊ុន … Read More

ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមបណ្ឌិត ស សុខា៖ ជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារ ក្នុងវិស័យអប់រំ ទៅរដ្ឋបាលក្រុងស្រុកខណ្ឌ

ភ្នំពេញ៖ ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ ផ្អែកតាមលទ្ធផលវាយតម្លៃ ទៅឲ្យរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារ តាមបែបវិសហមជ្ឈការ ដែលត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌផ្សេងទៀត។ នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បណ្ឌិត ស សុខា ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិត ស សុខា សង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ារបស់សម្ដេចធិបតី … Read More

ផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ក្រោមអធីបតីភាព ឧបនាយករដ្ឋមន្ដ្រី ២រូប ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បណ្ឌិត ស សុខា និង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញជាអធិបតីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ … Read More

សម្តេចធិបតី ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ឯកឧត្តមបញ្ជាក់ថា នៅក្នុងប្រទេស មានពលរដ្ឋអ្នកបោះឆ្នោតជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ នេះជាអត្រានៃការគាំទ្រខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បន្តថា នៅឯក្រៅប្រទេស មានពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែក គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង … Read More

អគ្គនាយកដា្ឋនពន្ធដារ៖ ឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន

📢សេចក្តីណនាំ របស់ អគ្គនាយកដា្ឋនពន្ធដារ លេខ១០៩៧៩ ស្តីពី ឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Instruction 10979 on Supporting Documents for Related Party Loan dated 25 May 2022