គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ។

កម្ពុជា៖ គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ1,000លានដុល្លារ។ នេះបើយោងតាមអនុក្រឹត្យលេខ១៧៨សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ ការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល ដើម្បីជាការរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ ទីក្រុង និង កាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំងនៅក្នុងទីក្រុងភ្នំពេញ។  

សម្ដេចធិបតី លើកឡើងថា ប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាពរបស់សេដ្ឋកិច្ចជាតិ។

ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យធនាគារ គឺពិតជាមានសារៈសំខាន់ ក្នុងគ្រាប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាព របស់សេដ្ឋកិច្ចជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់វិស័យ ធនាគារទាំងអស់នៅកម្ពុជា ពិនិត្យការផ្ដល់សេវាកម្ម របស់ខ្លួនកាន់តែច្រើនថែមទៀត ។ សម្ដេចមានប្រសាសន៍ថា «វិស័យធនាគារ … Read More

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ … Read More

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៖ ការជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សេចក្តីជូនដំណឹង របស់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពី ការជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian ប្រទេសចិន

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង … Read More

ក្រសួងរ៉ែ និងថាមពល៖ ប្រកាសជ្រើសរើស មន្រ្តីជាប់កិច្ចសន្យា៩០រូប

សេចក្ដីជូនដំណឹង របស់ ក្រសួងរ៉ែ និងថាមពល លេខ៖ ០០២៩ រថ.បល.សជណ ស្តីពី ការប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន៩០រូប សម្រាប់បម្រើការងារ នៅទីស្តីការក្រសួង សម្រាប់ឆ្នាំ២០២៤ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ បញ្ចប់មុខតំណែង ទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន ៣រូប មានឋានៈស្មើ អនុរដ្ឋលេខាធិការ

ព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នស/រកត/១២២៣/២៦០២ ស្តីពី បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប ដែលមានឋានៈស្មើ អនុរដ្ឋលេខាធិការ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រុមហ៊ុនជប៉ុន មីនេបៀ នឹងពង្រីកអាជីវកម្មខ្លួនបន្ថែម នៅកម្ពុជាខណៈរាជរដ្ឋាភិបាលប្តេជ្ញាពង្រឹងបរិស្ថានវិនិយោគបន្ថែម។

ជប៉ុន៖ អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) លោកកៃនុម៉ា យ៉ូស៊ីហ៊ីសា បានសន្យាពង្រីកអាជីវកម្ម របស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានបង្ករលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនលោកឱ្យដំណើរការដោយរលូន ហើយក៏ស្របពេលរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឲ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀតនោះ។ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី … Read More

អញ្ជើញជាអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៧។

ជប៉ុន៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីជាមួយនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក ៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ៥-អនុស្សរណៈរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី … Read More