ព្រះមហាក្សត្រ ព្រះករុណាបានយាងដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងបំពេញ ព្រះរាជទស្សនកិច្ច នៅខេត្ត Fujian ប្រទេសចិន រយៈពេល ៣ថ្ងៃ។
ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញ ប្រកបដោយព្រះរាជសុវត្ថិភាព កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាងទៅបំពេញ ព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៣ថ្ងៃ កន្លងទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរ មកដល់របស់ព្រះករុណា ព្រះមហាក្សត្រ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី … Read More