សម្ដេចតេជោ ចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើ៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្ស លើនាវាទៅជាយ៉ាងណា?
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើសិនជាកាលពី៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្សនៅលើនាវានេះ ទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន? រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចឲ្យនាវាទេសចរណ៍អាមេរិក មានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។ … Read More