បញ្ហាកើតក្នុងសហគមន៍ យុវតីជនជាតិដើមភាគតិចស្នើអាជ្ញាធរយកចិត្តទុកដាក់អន្តរាគមន៍

យុវតីជនជាតិដើមភាគតិច បានអំពាវនាឱ្យអាជ្ញាធរយកចិត្តទុកដាក់អន្តរាគន៍លើបញ្ហា ដែលកើតក្នុងសហគមន៍ ដោយមិនត្រូវចាត់ទុកបញ្ហាទាំងនោះជារឿងធម្មតាឡើយ។ បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចតែងតែកើតមានក្នុងសហគមន៍ជនជាតិដើមភាគតិចដូចជា មិនទទួលបានឱកាសក្នុងការសិក្សា ការរៀបការវ័យក្មេង ការរំលោភបំពានលើក្មេងស្រី និងបញ្ហាអំពើហិង្សាក្នុងគ្រួសារដែលកើតមានលើគ្រប់ស្រ្តីជនជាតិដើមភាគតិច តែបញ្ហាទាំងនេះត្រូវបានគេចាត់ទុកថាជារឿងធម្មតាទៅវិញ។ កញ្ញាសំអាត រចនា យុវតីដែលជានិសិត្សច្បាប់ ជនជាតិដើមព្នង ពាក់ព័ន្ធនឹងបញ្ហានេះ បានអះអាងកាលពីថ្ងៃទី១៤ ខែកញ្ញានេះថា ស្រ្តីជនជាតិដើមភាគតិចមិនមានការយល់ដឹងពាក់ព័ន្ធនឹងសិទ្ធរបស់ខ្លួននៅឡើយ ជាពិសេសផ្នត់គំនិតសង្គមគឺមិនសូវផ្តល់តម្លៃដល់ស្រ្តីនោះទេ ហើយស្រ្តីតែងតែរងការគាបសង្គត់ពីមជ្ឈដ្ឋានមួយចំនួន។  «ចំណេះដឹងដែលពាក់ព័ន្ធនឹងសិទ្ធរបស់ស្រ្តីជនជាតិដើមភាគតិចនៅមានកម្រិតនៅឡើយ ពួកគាត់មិនដឹងថាខ្លួនមានសិទ្ធក្នុងការធ្វើអ្វីខ្លះ ជាពិសេសផ្នត់គំនិតសង្គមមិនសូវផ្តល់តម្លៃដល់មនុស្សស្រី ក៏ដូចជារងការគាបសង្គត់ពីអ្នកនៅជុំវិញខ្លួន។» ដោយមើលឃើញពីផលលំបាកពាក់ព័ន្ធនឹងសិទ្ធិសេរីភាព យុវតីជនជាតិដើមព្នងរូបនេះ ទាមទារឱ្យមានការផ្លាស់ប្តូរមួយ និងមានបំណងចង់ឱ្យស្រ្តីជនជាតិដើមភាគតិចយល់ដឹងនូវសិទ្ធរបស់ខ្លួនថាមានអ្វីខ្លះព្រមទាំងហ៊ានប្រើប្រាស់សិទ្ធទាំងនោះ ចៀសវាងការនៅស្ងៀមទទួលរងនូវភាពអយុត្តិធម៌។​ «ចង់ឱ្យមានការផ្លាស់ប្តូរមួយប្រកបដោយភាពវិជ្ជមាន … Read More

ទូតអាស៊ែបៃហ្សង់ថ្មី ចូលជួបជូនសារតាំង ប្រមុខរដ្ឋស្តីទី

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេច សាយ ឈុំ ក្នុងនាមព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា … Read More

​ចុះ​ត្រួត​ពិនិត្យ​ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ​ តាម​មណ្ឌល​​នីមួយៗ ត្រៀម​​​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ

ភ្នំពេញ៖ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ទូទៅ​ ថ្នាក់ដឹកនាំក្រសួងអប់រំ​ យុវជន​ និងកីឡា បានទៅ​តាម​មណ្ឌល​ប្រឡង​នៅតាមរាជធានីខេត្ត​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​បរិវេណ​មណ្ឌល​ប្រឡង ឧបករណ៍​បំពង​សំឡេង ស្ថានភាពអាគារ​ ​បន្ទប់​ប្រឡង​​នីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់​បម្រុង​ទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បី​ធានា​បាន​ថា ​ដំណើរ​ការ​សំណេរ​នៃ​ការ​​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិសម័យ​ប្រឡង៖ ០៦​ វិច្ឆិកា​ ២០២៣​ ប្រព្រឹត្តទៅដោយរលូន៕  

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាមួយ ឯកឧត្ដមស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន អញ្ជើញជួបពិភាក្សាការងារ

ប៉េកាំង÷ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng

វីដេអូខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣ ។ ប្រភព៖ Telegram Samdech Thipadei Hun Manet

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល

ប៉េកាំង÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd  លោក​ លាំង ហ័របានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បាន​អបអរសាទរចំពោះ​ សម្ដេចធិបតី ដែល​ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បាន​ថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​។​ ជាការ​ឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ … Read More

រដ្ឋបាលខេត្តកំពង់ធំ សេចក្តីជូនដំណឹង ការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ

📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ លេខ៖ ៨៦០៣/២៣.ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងសុខាភិបាល សេចក្តីណែនាំ ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម

📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សេចក្តីណែនាំ ស្តីពី ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

រដ្ឋសភា អគ្គលេខាធិការដ្នាន ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧

📢 កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភាព អគ្គលេខាធិការដ្នានបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖