ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ការបង្កើតក្រុមអ្នកនាំពាក្យរបស់ក្រសួង

📢សេចក្តីសម្រេច របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខៈ ០៨៤/២៣ ក.ប/ស.ស.រ.ខ.ល  ស្តីពី ការបង្កើតក្រុមអ្នកនាំពាក្យរបស់ក្រសួង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖      

ក្រសួងអប់រំ៖ រៀបចំការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង នៃការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំឌីជីថល

ភ្នំពេញ៖ ការប្រកាសរៀបចំឱ្យមានការប្រកួតស្នាដៃរចនា  បង្កើតរូបតំណាង(Mascot) នៃការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាឱកាសសម្រាប់សិស្ស និស្សិត វិចិត្រករ និង អ្នករចនារូបភាពកម្ពុជា ឬបរទេស ជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីបង្កើតស្នាដៃសិល្បៈជារូបតុក្កតាចំនួន២ ដែលអាចប្រើប្រាស់​ជាតំណាងនៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ និងការអប់រំឌីជីថល នៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា។ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន នឹងកីឡា ប្រកាសរៀបចំកម្មវីធីការប្រកួតស្នាដៃ​រចនា​រូបតំណាង … Read More

ខេត្តបាត់ដំបង៖ ដើម្បីលើកកម្ពស់វិស័យទឹកស្អាតនៅក្រុងបាត់ដំបង បានកំពុងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី មួយទីតាំងទៀត

បាត់ដំបង៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD នៃគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនៃគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង រួមមាន ថ្នាក់ដឹកនាំ PIU និងសហការីរដ្ឋាករទឹកបាត់ដំបង ក្រុមហ៊ុនម៉ៅការសាងសង់ CCECC ទីប្រឹក្សាបច្ចេកទេស PIAC និងមន្រ្តីជំនាញវាយតម្លៃរបស់ក្រុមបេសកកម្ម ADB និង AFD ជាច្រើនរូបទៀត បានចុះត្រួតពិនិត្យ និងតាមដានវាយតម្លៃអំពីវឌ្ឍនភាពលើការងារអនុវត្តគម្រោងទឹកស្អាត … Read More

ខុទ្ទកាល័យ សម្តេចមហាបវធិបតី៖ សេចក្តីបំភ្លឺព័ត៌មាន

📢 សេចក្តីបំភ្លឺព័ត៌មាន របស់ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ស្តីពីការគាំទ្រ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅលើបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រឹត្ដិការណ៍សមរាត្រី (Equinox)ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ អ្នកទេសចរជាងមួយម៉ឺននាក់ ទៅទស្សនាក្នុងរយៈពេលបីថ្ងៃ

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មាន​ជាង​មួយ​ម៉ឺន​២ពាន់នាក់ នេះបើតាមអ្នកជំនាញទេសចរណ៍ បានឲ្យដឹង។ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក សេង សុធារ៉ា ​បានឱ្យដឹងនៅថ្ងៃទី២៥កញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ មាន​អ្នក​ទេសចរ​ខ្មែរ មានចំនួន៩ពាន់៨៤៧នាក់ ក្នុងនោះអ្នក​ទេសចរ​អន្ដរជាតិ​ទិញសំ​បុត្រ​មើ​ល​ថ្ងៃរះ​មាន​ជាង​២៧៨៨​នាក់ ដែលសរុប​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មាន​ចំនួន​ជាង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។​ ដោយ​ឡែក​អ្នក​ទេសចរជាតិ និងអន្ដរជាតិចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅ​ពី​មើល​ថ្ងៃ​រះ ក្នុងរយៈពេលបីថ្ងៃដូចគ្នា មានចំនួន​៣ម៉ឺន១ពាន់៩០៨នាក់ ក្នុងនោះ​អ្នក​ទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៤២៥៥នាក់។ លោកបានបន្ថែមថា … Read More

 ដំណើរមាតុភូមិនិវត្តន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូត្រលប់មកដល់កម្ពុជាវិញហើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មកដល់កម្ពុជាវិញនៅព្រឹកនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សមិទ្ធផល​នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​

កំពង់ចាម៖ អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តម ហ៊ុន ម៉ានិត កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលម្ងៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជននានា។ ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី … Read More

អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ទុក្ខលំបាកពលរដ្ឋ ជាភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ត្រូវដោះស្រាយ

កំពង់ស្ពឺ៖ អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បាន​ថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាត់​ទុក​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជាភារកិច្ចស្នូល ដែលត្រូវដោះស្រាយ ហើយសេចក្ដីសុខរបស់ពលរដ្ឋ គឺជា​ជោគជ័យ និងជាការរំពឹងទុក ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារីជូនលោកតា លោក​យាយ ចំនួនជាង១០០០នាក់ នៅបរិវេណវត្តខ្សាច់ពូន ស្ថិតក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី … Read More

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្តេជ្ញាកម្ចាត់គ្រឿងញៀនឲ្យអស់ចេញពីកងយោធពលខេមរភូមិន្ទ

​ប៉ៃលិន៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានដាស់ តឿន និង​រំលឹកដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​នោះ​ឡើយ ​ហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរ​គ្រឿងញៀន​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រប​ខណ្ឌ​កងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។ ការព្រមាន និងដាស់តៀនរបស់ប្រមុខការពារជាតិរូបនេះ គឺបានធ្វើឡើង ខណៈបន្តចុះសួរសុខទុក្ខ និង​សំណេះសំណាលដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៅ​យោធភូមិភាគ ទី៥ និងចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ … Read More