ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជា-អាមេរិក នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ៖ ការសន្យាបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត រវាង រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកលើការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ​បទឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឧក្រិដ្ឋផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់សន្តិសុខដល់ប្រជាជន និងប្រទេសទាំងពីរ ។ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងកិច្ចជំនួបជាច្រើនម៉ោង កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅវិមានសន្តិភាព ភាគីទាំងពីរបានលើកឡើងអំពី ការប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើ​ការងារ​សន្ដិសុខ​ ផ្លាស់ប្ដូរព័ត៌មាន ​ដើម្បីទប់ស្កាត់អំពើភេរវកម្ម ​បទល្មើស … Read More

សម្តេចតេជោ មានប្រសាសន៍ថា បើគ្មានការឈប់បាញ់ទេតំបន់ហ្គាសា នឹងក្លាយជាវាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំនៅលើពិភពលោក

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ក្រុមហា ម៉ាស់បាឡេស្ទីន គប្បីធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកការបទឈប់បាញ់គ្នា ហើយ ដរាបណានៅតំបន់ហ្គាសាគ្មានការឈប់បាញ់គ្នាទេនោះ សម្តេចបានចាត់ទុកថាតំបន់នេះនឹងក្លាយទៅជា វាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក» តាមរយៈឆាណែលតេលេក្រាម កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្គាសា … Read More

មេជើងគោកកម្ពុជា ជាមួយមេជើងគោកចិន ជួបប្រជុំទ្វេភាគី

ភ្នំពេញ ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ។ ក្នុងជំនួបនេះ សមភាគីទាំងពីរ បង្ហាញមោទកភាព ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តជាង ២០០០ឆ្នាំ រវាងកម្ពុជា-ចិន … Read More

សម្តេចធិបតី បញ្ជាឱ្យក្រសួងដែនដី ពន្លឿនចុះបញ្ជីក្បាលដី និងឯកភាពប្រើគ្រប់មធ្យោបាយធ្វើម៉េចឱ្យបានដីពលរដ្ឋប្រើប្រាស់លឿន

ព្រះសីហនុ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្រ្តី​ក្រសួងរៀបចំ​ដែនដីនគរូបនីយកម្ម ​និងសំណង់ ​ខិតខំ​ពន្លឿន​ការ​ចុះបញ្ជីក្បាលដីឱ្យបានលឿន ហើយសម្តេចបាន​ឯកភាពឱ្យប្រើគ្រប់មធ្យោបាយ ​និងប្រើ​កម្លាំងសរុប ​ដើម្បីធ្វើយ៉ាងណាផ្ដល់​ប័ណ្ណ​កម្មសិទ្ធិដី​ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ឲ្យបានឆាប់ ​ខណៈសព្វថ្ងៃនៅសល់ក្បាលដីជាង​៧លានក្បាលដីទៀត ​ដែលរាជរដ្ឋាភិបាលបានវាស់វែងរួចហើយនោះ ។   នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ មកពីតាម​បណ្តារោងចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ​ខេត្តព្រះសីហនុ ​ បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាដីធ្លីនេះ … Read More

សម្ដេចធិបតី៖ ប្រសាសន៍សំខាន់ៗ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ១៥០០០ នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ។   * ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន … Read More

ប្រមុខអប់រំកម្ពុជាថា ក្នុងករណីធ្វើឲ្យបែកធ្លាយវិញ្ញាសា គឺជាចេតនាអាក្រក់ ដើម្បីបន្ទោសបង្អាប់

ភ្នំពេញ៖ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងករណីធ្វើឲ្យបែកធ្លាយ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាចេតនានយោបាយអាក្រក់ ដើម្បីបន្ទោសបង្អាប់ដំណើរការប្រឡង ខណៈក្រសួង ប្ដេជ្ញាមិនឲ្យបែកធ្លាយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសា នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នាថ្ងៃទី៦ ខែវិច្ឆិកា នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា … Read More

សម្ដេចធិបតីបញ្ជាក់អំពីគម្រោងតាមប្រព័ន្ធបច្ចេកវិទ្យា ផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​បានឆ្លៀតគូសបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយ​ចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាម​ប្រព័ន្ធបច្ចេកវិទ្យា។ ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បង​ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវ​ថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវា​សាធារណៈមួយ​ចំនួន​តាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ​ស្រុកតែម្ដង ពោលគឺមិនមែន​មានន័យថា​ … Read More

ប្រមុខអប់រំ៖ ការប្រឡង ជាការវាស់ស្ទង់សមត្ថភាពសិស្ស ចំពោះចំណាយពេលជាង១២ឆ្នាំ និងពេលវេលាដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការប្រឡងគឺ ជារឿងបច្ចេកទេស ហើយអ្វី ដែលក្រសួងចង់បានគឺជាស្តង់ដាមួយ ដែលអាចប្រៀបធៀបគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការប្រឡងនេះ មិនមែនគ្រាន់តែជាការប្រឡងនោះទេ តែការប្រឡងនេះ ជាការលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រ ដែលសម្តេចធិបតី ក៏បានដាក់ចេញដែរសម្រាប់យុទ្ធសាស្ត្របញ្ចកោណក្នុងវិស័យអប់រំ ដែលមានមនុស្ស ទឹក ផ្លូវ ភ្លើងជាដើម។ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ … Read More

សម្តេចធិបតី៖ ជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជំរុញឲ្យ​ក្រសួង​មហាផ្ទៃ ​ខិតខំ​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាព ជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់​មាន​សុវត្ថិភាព ​។ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាជា ច្រើន​ដែល​ត្រូវ​រួម​គ្នាប​ន្ត​ឥត​ឈប់​ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ … Read More