សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការប្រើប្រាសធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពជួយដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងរក្សាបាននូវសន្ដិសុខទឹកនៅទូទាំងប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ទឹកគឺជាធនធានដ៏មានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ដល់ភាវមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក៏ប៉ុន្ដែធនធានទាំងនេះ កាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ … Read More