មតិរបស់លោកបណ្ឌិត ទូច វណ្ណៈ ! ចំពោះការដកខ្លួនរបស់ក្លិបបាល់ទាត់ វិសាខា ពីពានរង្វាន់នានាដែលនៅសេសសល់ក្នុងរដូវកាល ២០២៣-២៤ …!

ក្លិបបាល់ទាត់ វិសាខា ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ៣សម័យកាល បានប្រកាសដកខ្លួនចេញពីគ្រប់ពានរង្វាន់ដែលនៅសេសសល់ ក្នុងរដូវកាលឆ្នាំ២០២៣-២៤ នេះ ក្នុងនោះមានពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League (លីគទី១ និងលីគទី២) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមការជូនដំណឹងតាមផេកផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ ក្លិបវិសាខា បានបង្ហាញពីភាពចាស់ទុំ និងប្រកដប្រជារបស់ខ្លួនក្នុងនាមជាក្រុមអាជីពមួយ ដោយមិនវាយប្រហារទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលជាសាធារណៈ ឬលើបណ្តាញសង្គម ឱ្យតែបានលឺតែសម្លេងនោះឡើយ ពោលគឺក្លិប វិសាខា … Read More

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣!

នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៥នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ សរុប២៩នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា … Read More

ព្រះមហាក្សត្រីសព្វព្រះរាជហឫទ័យ ប្រធានបទ ទិវាអន្តរជាតិនារី៨មីនា «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ពិតជាមានសារៈសំខាន់

ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជា​ទីគោរ​ព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ កោតសរសើរនិងគាំទ្រ ចំពោះប្រធានបទ សម្រាប់​ទិវាអន្តរជាតិនារី៨មីនា «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ថា ពិតជា​មាន​សារៈ​សំខាន់​ និង​ស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង នាឱកាសខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៤ ។ តាមរយៈព្រះរាជសារក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាត … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បន្តផ្ដល់អាទិភាពខ្ពស់ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីលើគ្រប់វិស័យ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា អបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី៨ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងការងារ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងទប់ស្កាត់ការលួចចម្លងស្នាដៃ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងទប់ស្កាត់ការលួចចម្លងស្នាដៃ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការផលិត និងការច្នៃប្រតិដ្ឋផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ដែលការណ៍នេះ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រីឱ្យបង្ក្រាបរាល់បទល្មើស បំផ្លាញសំណង់ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និង … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៨ចំណុច ទៅកាន់អង្គសន្និបាត ក.យ.គ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលអង្គសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនូវការផ្តាំផ្ញើ ចំនួន ៨ចំណុច ទៅកាន់អង្គសន្និបាត ដើម្បីបន្តបំពេញភារកិច្ច និងសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ឱ្យសម្រេចបានកាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ មតិផ្តាំផ្ញើទាំង ៨ចំណុច នាឱកាសនោះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា … Read More

ក្រសួងមហាផ្ទៃ៖ ប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ៖ ៨៣៥  ប្រក ស្តីពីប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖