លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណាន រំពឹងថាខេត្តហៃណាននឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជា កាន់តែច្រើននាពេលខាងមុខ

ភ្នំពេញ៖ លោកហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណានប្រទេសចិន បានសម្តែងក្តីរំពឹងថា នាពេលខេត្តហៃណាន និងប្រទេសកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ ខណៈការរំពឹងរបស់លោកគឺដោយសារតែលោកបានមើលឃើញថាខេត្តហៃណាន មានជើងហោះហើរដោយផ្ទាល់មកកម្ពុជា និងមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តនេះផងដែរនោះ។ នៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហៃណាន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ហ្វេង ហ្វៃ បានលើកឡើងថា កាលពីឆ្នាំ២០១៨កម្ពុជាបានបើកអគ្គកុងស៊ុលរបស់ខ្លួននៅហៃគូ ដែលការបើកនេះបានជំរុញកិច្ចសហការរវាងហៃណាន និងកម្ពុជាកាន់តែរីកចំរើន … Read More

សភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី សន្យាជួយកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ

ចិន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងទីក្រុងបូអាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះលោកបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែល បានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ លោកបានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា … Read More

គម្រោងព្រែកជីកហ្វូណនតេជោ ! ចិនប្ដេជ្ញាធ្វើឱ្យ ចេញរូបរាងឱ្យបានឆាប់ៗ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិ ភាក្សាការងារនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញចូលរួមវេ ទិការបូអាវឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ក្នុងជំនួបនេះ លោកអនុប្រធានក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល

ភ្នំពេញ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។ ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន និងប្រតិភូសហគ្រាសឧស្សាហកម្មចិនធំៗ ចំនួន១៧ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ អនុញ្ញាតឱ្យ លោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្រុមហ៊ុនZhenjiang ZhoungChao New Material … Read More

វេទិកាបូអាវប្រចាំឆ្នាំ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមនៅប្រទេសចិន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។ អញ្ជើញអមដំណើរសម្តេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល … Read More

កម្ពុជា និងឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ នាជំនួបនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត … Read More

កម្ពុជា-ឡាវ ប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាព លើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានឯកភាពគ្នាប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែងដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវបានមានសាសន៍បញ្ជាក់បែបនេះក្នុងឱកាសពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះនៅសាធារណៈរដ្ឋប្រជាម៉ានិតឡាវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដំណើរទស្សនកិច្ចបរស់សម្ដេចនៅប្រទេសឡាវនាពេលនេះគឺដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត … Read More

ចុះអនុស្សរណៈយោគយល់គ្នារវាង កម្ពុជា-ឡាវ លើឯកសារសំខាន់ៗចំនួន ៧

ភ្នំពេញ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ នៅថ្ងៃដំបូងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ រវាងក្រសួង ស្ថាប័នកម្ពុជា-ឡាវ។ អនុស្សរណៈយោគយល់គ្នាលើឯកសារទាំង ៧ នោះរួមមាន៖ ទី១ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ ទី២ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ … Read More