កម្ពុជា និងសហភាពអឺរ៉ុប សាទរចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងនឹងគ្នានាប៉ុន្មានឆ្នាំចុងក្រោយនេះ
ភ្នំពេញ៖ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការបរទេស នាប៉ុន្មានឆ្នាំចុងក្រោយនេះ តំណាងកម្ពុជា និងសហភាពអឺរ៉ុប (EU) បានសាទរចំពោះការវិវឌ្ឍជាវិជ្ជមាន នៃទំនាក់ទំនងនឹងគ្នា នៅចំពោះមុខវិបត្តិសកលដ៏ស្មុគស្មាញ ជាពិសេសក្នុងបរិបទកូវីដ ១៩ កន្លងទៅ ខណៈសហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជាសព្វថ្ងៃ និងជាដៃគូអភិវឌ្ឍន៍សំខាន់តាំងពីសម័យក្រោយសង្គ្រាមស៊ីវិល។ ការកត់សម្គាល់ពីវឌ្ឍនភាព នៃទំនាក់ទំនងទ្វេភាគីនេះ ធ្វើឡើងតាមរយៈជំនួបជម្រាបលាលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ពីសំណាក់លោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលចប់អាណត្តិ ។ … Read More