ការប្តេជ្ញាអភិវឌ្ឍកីឡាបាល់ទះកម្ពុជា របស់លោក ស សុខា បន្តពីលោក នេត សាវឿន
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ស សុខា បានប្តេជ្ញាចិត្តពង្រឹងវិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានឈ្មោះបោះសំឡេងកាន់តែខ្លាំង នៅលើឆាកអន្តរជាតិ គឺបន្ថែមទៅលើការបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្ត សម្រាប់ការដណ្តើមបានមេដាយសំរឹទ្ធ និងមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម ចំនួន២លើក កន្លងមក។ ការបង្ហាញ ពីការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ កាលពីថ្ងៃទី២៦ ខែសីហា គឺក្នុងពេលលោក ស សុខា ទទួលបានការគាំទ្រឱ្យឡើងធ្វើជាប្រធានសហព័ន្ធនេះ ជំនួសលោក ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដែលបានលាឈប់ … Read More