អគ្គយកដា្ឋនពន្ធដារ បានចេញសៀវភៅណែនាំ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

📢 នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ អគ្គយកដា្ឋនពន្ធដារ សៀវភៅណែនាំ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ជាមួយមុខមុខងារកែតម្រូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ 📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ លេខៈ ២៧៨ អនក្រ.បក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លេខៈ ៩៤ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋមន្ដ្រីក្រសួងអប់រំ កម្មវិធីសាលាជំនាន់ថ្មីត្រូវបានលើកទឹកចិត្តឱ្យពង្រីក

ភ្នំពេញ​:  ការ​សម្ដែងនូវ​អំណរគុណ​ចំពោះ​មាតាបិតា​អ្នកគ្រប់គ្រង​សាលា​លោកគ្រូ​អ្នកគ្រូ និង​អង្គការ​សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (KAPE)​ ដែល​បាន​ជួយ​គាំទ្រ​សាលា​ជំនាន់​ថ្មី​និង ចង់ឱ្យ​សាលា​បែបនេះ​កើតមាន​កាន់តែច្រើន​ថែមទៀត​ បើតាមការលើកឡើងពីលោក​ឧបនាយក​រដ្ឋ​​មន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។​ ​ការលើកឡើង​របស់លោក​ដូចនេះ​ធ្វើឡើង​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ពិព័រណ៍​ស្នាដៃ​សិស្ស​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ពីថ្ងៃ​ទី​ ២៦ ខែសីហា ឆ្នាំ ​២០២៣​។ អ្វីដែល​លោក ណា​រ៉ុ​ន សរសើរ​នោះ​ គឺ​ការចូល​​រួម​ដ៏​គួរឱ្យកត់សម្គាល់​ពី​ឪពុកម្តាយ និង​អាណាព្យាបាល​ដែល​ផ្តល់​វិភាគទាន​ពី​ ៣០​ ទៅ ៥០​ ដុល្លារ​ក្នុង ​១ ​ខែ ក៏ដូចជា ការ​បរិច្ចាគ​អភិវឌ្ឍន៍​សាលា​ជំនាន់​ថ្មី​ជាច្រើន​ទៀត​ដែរ​។​ … Read More

ការប្តេជ្ញាអភិវឌ្ឍកីឡាបាល់ទះកម្ពុជា របស់លោក ស សុខា បន្តពីលោក នេត សាវឿន

ភ្នំពេញ៖ លោក​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង មហាផ្ទៃ ស សុខា បាន​ប្តេជ្ញា​ចិត្តពង្រឹង​វិស័យ​កីឡា​​បាល់​ទះ​កម្ពុជាឱ្យ​កាន់តែរីកចម្រើន និង​មាន​ឈ្មោះបោះសំឡេង​កាន់តែ​ខ្លាំង នៅ​លើ​ឆាក​អន្តរ​ជាតិ គឺ​បន្ថែម​ទៅ​លើ​ការ​បំបែក​កំណត់ត្រាជា​ប្រវត្តិសាស្រ្ត សម្រាប់​ការ​ដណ្តើម​បានមេដាយ​សំរឹទ្ធ និង​មេដាយប្រាក់ ពី​ការ​ប្រកួត​ស៊ីហ្គេម ចំនួន​២លើក កន្លងមក​។ ការ​បង្ហាញ ពីការ​ប្តេជ្ញា​ចិត្តនេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ពិធី​សន្និបាត​វិសាមញ្ញ​សហ​​ព័ន្ធ​កីឡាបាល់​ទះកម្ពុជា អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី២៦ ខែសីហា គឺ​ក្នុង​ពេល​លោក​ ស សុខា ទទួល​បាន​​​​ការគាំ​ទ្រ​​ឱ្យ​ឡើង​ធ្វើជា​ប្រធាន​សហព័ន្ធនេះ ជំនួស​លោក ឧបនា​យក​រដ្ឋមន្រ្តី នេត សាវឿន ដែល​​បានលាឈប់ … Read More

ការបើកកិច្ចប្រជុំជាលើកទី២ពាក់ព័ន្ធប្រាក់ឈ្នួលកម្មករ អាណិត្តទី៣

ភ្នំពេញៈ  ​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាលើកទី២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណិត្តទី៣ ដើម្បីបន្តកិច្ចចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគី រួមមាន ភាគីសហជីព … Read More

ការយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន របស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជា ដើម្បីពិនិត្យព្រះរាជសុខភាពមួយរយៈ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ … Read More

បុរាណស្ថានចំនួន៥៥ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាជ្ញាធរកំណត់ដែនរក្សាការពារ

ការ​កំណត់​ដែន​រក្សា​ការពារ​នេះ​ធ្វើឡើង ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ ២០២៣ ដោយ​ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា​និង​បុរេ​ប្រវត្តិវិទ្យា អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ដឹកនាំ​ដោយ​លោក ណៃ សុភា សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បារាយណ៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជុំវិញ​បុរាណ​ស្ថាន បាន​ចុះទៅ​ផ្ទៀងផ្ទាត់ និងកំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថានចំនួន ៥៥ បាន​ដោយ​ជោគជ័យ។ ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា និង បុរេប្រវត្តិវិទ្យា នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ផ្ទៀងផ្ទាត់ និង​កំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថាន​ចំនួន ៥៥ នៅ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ … Read More

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

📢 កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖