ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាគ្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកJens Ruebbert

ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន កោតសរសើរចំពោះដំណើរការដោយរលូននៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ និងបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងឯកឧត្តម IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ជាកិច្ចចាប់ផ្តើម … Read More

ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា នៅឈូងសមុទ្រតុងកឹងប្រទេសចិន ធ្វើឲ្យកម្ពុជា រងសម្ពាធខ្ពស់

ភ្នំពេញ៖ នៅឈូងសមុទ្រតុងកឹងប្រទេសចិន ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) ត្រូវបានព្យាករណ៍ថា នឹងវិវត្តទៅជាវិសម្ពាធទាប (Tropical Depression TD) ។ កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្ដប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង ។ នេះបើយោងតាមការឱ្យដឹង ពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា វិសម្ពាធទាបនេះពុំ មានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២១ … Read More

ជម្លោះនៅមជ្ឈឹមបូព៌ា សម្តេចធិបតី សម្តែងការព្រួយបារម្ភ និងសោកស្តាយ ដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់

សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត បានសម្តែងការព្រួយបារម្ភ និងមានការសោកស្តាយ ចំពោះជម្លោះនៅមជ្ឈឹមបូព៌ា ដែលបានបណ្តាលឲ្យមនុស្សស្លូតត្រង់ ជាច្រើននាក់បាត់បង់ជីវិត ហើយសម្តេចធិបតី សង្ឃឹមថា ប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ មានតួនាទីសមស្របបំផុត ក្នុងការជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ ឈានទៅរកកិច្ចព្រមព្រៀងឈប់បាញ់គ្នា ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ គឺបានធ្វើឡើងនៅក្នុង កិច្ចប្រជុំ«កំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» ដែលបានរៀបចំឡើងនៅទីក្រុងរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ … Read More

ភាគីកម្ពុជា និងអារ៉ាប៊ីសាអូឌីត សម្តេចធិបតី ស្នើឲ្យចរចាគ្នាស្តីពីការលើកលែង ទិដ្ឋាការលិខិតឆ្លងដែនការទូត និងផ្លូវការ

សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើឲ្យភាគីរបស់កម្ពុជា និងប្រទេសអារ៉ាប៊ីសាអូឌីត ពិចារណានិងចរចានូវកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងអ្នកកាន់លិខិត ឆ្លងដែនផ្លូវការ ខណៈប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបង្កើតស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅរាជធានីភ្នំពេញដែរនោះ ។ ការស្នើសុំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគី ជាមួយព្រះអង្គម្ចាស់ មហាម៉េដប៊ីនសាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់សូដព្រះរាជទាយាទ និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ក្នុងឱកាស ដែលសម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ«កំពូលអាស៊ាន-ក្រុមប្រឹក្សាហសប្រតិបត្តិការឈូងសមុទ្រ» … Read More

អនុក្រឹត្យ ស្ដីពី ពន្ធលើការផ្សព្វផ្សាយ…..

សម្រាប់គោលដៅនៃអនុក្រឹត្យនេះ ពាក្យផ្ទាំងផ្សព្វផ្សាយ សំដៅដល់ ៖ ១- បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ។ ២- ស្លាកអាជីវកម្មដ្ឋានសម្រាប់ដាក់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា។ ៣- ផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។

កិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបីគោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម ផាម មីញជីញ ក្នុងឱកាសនៃជំនួបនេះ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី … Read More

គណៈប្រតិភូទស្សនកិច្ច មជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម

ភ្នំពេញ៖ នាឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកវេជ្ជបណ្ឌិត Liu Zhen នាយកមន្ទីរពេទ្យ … Read More

សម្ដេចធិបតីលើកឡើងថា កម្ពុជា ប្ដេជ្ញាផ្លាស់ប្ដូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលមានភាពធន់

ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថល ដែលមានភាពធន់ ។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។ នាឱកាសអញ្ជើញថ្លែងសុន្ទរថា ក្នុងអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅទីក្រុងប៉េកាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់ នៃកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពថ្មីនៃកំណើន តាមរយៈការផ្តល់កាលានុវត្តន៍ភាពដ៏ពិសេសមួយដល់ប្រទេសនានា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃអញ្ជើញសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាព អាជ្ញាធរនឹងផ្អាកចរាចរ លើមហាវិថីឈ្នះឈ្នះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងរៀបចំពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅភូមិ កប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ខណៈអាជ្ញាធរ នឹងធ្វើការបញ្ចៀសចរាចរ ជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យឆ្លងកាត់មហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ តុលា យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹង ។  តាមសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន … Read More