ក្រុមការងារ ឧបនាយករដ្ឋមន្ដ្រី ស សុខា តាមដានហ្វេសប៊ុក ដោះស្រាយ និងឆ្លើយតបម្ចាស់គណនី២០៤

ភ្នំពេញ៖ ក្រុមការងារតាមដានហ្វេសប៊ុក ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ដើម្បីដោះស្រាយសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋ បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនីចំនួន ២០៤គណនី។ ចំពោះមតិយោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងទំព័រហ្វេសប៊ុក ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនីក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ផ្អែកតាមរបាយការណ៍លទ្ធផលរបស់ក្រុមការងារក្នុងរយៈពេល៩ខែ … Read More

ឆ្នាំ២០២៣នេះ មានប្រទីបចូលរួមបណ្តែតកើនឡើងទ្វេដង ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នៅសល់ពេលប្រមាណជាង២០ថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់។ ​នៅក្នុងរយៈពេលនេះដែរ មានទូកប្រទីបខា្នតធំ​ប្រមាណ៣០គ្រឿង បាននឹងកំពុងរៀបចំដំឡើង​ញាប់ដៃ​ញាប់ជើង ធ្វើយ៉ាងណាឲ្យហើយរួចរាល់​មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូកចូលមកដល់។ ​នៅថ្ងៃទី៣១ ខែតុលានេះថា ​នៅឆ្នាំ២០២៣ គ្រប់ប្រទីបទាំងអស់​គឺត្រូវបាន​បញ្ជាទិញ​សំភារៈ គ្រឿងភ្លើងពណ៌លំអ ​ត្រូវបានរៀបចំដំឡើងថ្មីឡើងវិញទាំងអស់ ហើយការ​ដំឡើង​នោះគឺគ្រោងធ្វើឲ្យហើយរួចរាល់​ នៅក្នុងអំឡុងថ្ងៃទី២០​ ខែវិច្ឆិកា ​ទាំងអស់គ្នា បើតាមវរៈសេនីយ៍ទោ តែ រដ្ឋា តំណាងអ្នករៀបចំដំឡើងប្រទីបរបស់ក្រសួងការពារជាតិ បានថ្លែង។ នៅក្នុងព្រឹត្តិការណ៍​បុណ្យអុំទូក ឆ្នាំ២០២៣នេះ ​មានប្រទីបចូលរួមបណ្តែត ​នៅក្នុងទន្លេចតុមុខ … Read More

ប្រមុខការពារជាតិ៖ ការដោះស្រាយជម្លោះ ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិកម្ពុជា នៅទីក្រុងបេកាំងប្រទេសចិន នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើង​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបញ្ហាទាំងនេះកើតឡើង គឺ​កើតចេញ​ពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនានា ដូច្នេះកម្ពុជារំពឹងថា មាន​តែ​ការ​សន្ទនា និងការ​ទូតទេ​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ​នោះ​។ ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ដោយ​វេទិកា​នេះ មានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ព​មក​ពី​បណ្តា​ប្រទេស​នៅ​អឺរុប អាហ្វ្រិកអាស៊ី និងប្រទេសក្នុងតំបន់អាស៊ានសរុបទាំងអស់ជាង ៦០ប្រទេស។ នាយឧត្តមសេនីយ៍ … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការណែនាំ អនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ប្រកាស របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខៈ ៤៦៤ សហវ.ប្រក ស្តីពី ការណែនាំអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី១២ មេសា ឆ្នាំ២០១៨ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 464 on Instruction for the Implementation of Tax Obligations for Associations and Non-Governmental Organizations … Read More

ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

សេចក្តីសម្រេច របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១៤០  សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ការថត ឬផលិតរូបភាព ឬវីដេអូអាសអាភាស ជាអំពើខុសច្បាប់

👉ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ២លានរៀល។ 👉ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ (ថតលើកុមារ) មាត្រា៣៨ ច្បាប់ស្តីពីបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងផ្អែកតាមមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌបាន ចែងថា 1 មាត្រា៣៨ នៃច្បាប់ស្តីពីបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចែងថា និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាស រូបភាព និង សម្ភារៈអាសអាភាស … Read More

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដោយមានរបៀបវារៈចំនួន៤

នៅព្រឹក ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា លើរបៀបវារៈចំនួន៤។ កិច្ចប្រជុំនេះនឹងពិភាក្សាដើម្បីឆ្លងរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ»។ ២-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ … Read More