ការថត ឬផលិតរូបភាព ឬវីដេអូអាសអាភាស ជាអំពើខុសច្បាប់

👉ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ២លានរៀល។

👉ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ (ថតលើកុមារ)

មាត្រា៣៨ ច្បាប់ស្តីពីបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងផ្អែកតាមមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌបាន ចែងថា

1 មាត្រា៣៨ នៃច្បាប់ស្តីពីបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចែងថា និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាស

រូបភាព និង សម្ភារៈអាសអាភាស នៅក្នុងច្បាប់នេះមានន័យថា ជាសម្ភារៈដែលអាច មើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នា អំពីកេរភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឱ្យរំភើប ឬ រំជួល ដល់ចំណង់ផ្លូវភេទ ។

មាត្រា ៣៩.. រូបភាព និង សម្ភារៈអាសអាភាស

ជនណាផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅ ក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ និងទី ២ នៃមាត្រា នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០.០០០ (ពីរសែន)រៀល កល់ ២.០០០.០០០ (ពីរលាន) រៀល ។

មាត្រា ២៤៩.– បទបង្ហាញកេរភេទ នៃក្រមព្រហ្មទណ្ឌ បានចែងថា

អំពើបង្ហាញកេរភេទដែលនាំឱ្យអ្នកដទៃមើល ឃើញ នៅក្នុងទីកន្លែងមួយដែល សាធារណជន អាចមើលឃើញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជា ប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល