កម្ពុជា-បារាំង ប្រារព្ធពិធីឧទ្ទិសដល់ទាហានកម្ពុជា បានស្លាប់ក្នុងសម័យសង្រ្គាមលោកលើកទី១
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខ ចិន្កាសោភានិង ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ បឺឡេ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដាក់ក្រឡោនផ្កា និងប្រារព្ធពិធីនៃការចុះហត្ថលេខាបញ្ចប់សង្រ្គាមលោកលើកទី១ និងធ្វើពិធីឧទ្ទិសដល់ទាហានកម្ពុជា ដែលបានអនិច្ចកម្មក្នុងសម័យសង្រ្គាមលោកលើកទី១ ។ លោក ហ្សាក់ បឺឡេ បានថ្លែងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះក៏ត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ … Read More