ភ្នំពេញ៖ ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអំពាវនាវដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតជំរុញកូនៗឱ្យមកទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលរបស់យុវជនក្រីក្រ និងងាយរងហានិភ័យ សូមជួយជំរុញ និងលើកទឹកចិត្តដល់យុវជនឱ្យទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានជំនាញពិតប្រាកដ យកទៅប្រកបរបរចិញ្ចឹមជីវិតបានកាន់តែប្រសើរ ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ១,៥ លាននាក់ … Read More