សម្ដេចធិបតី នាយករដ្ឋមន្ត្រី បន្តផ្ដល់អាទិភាពខ្ពស់ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីលើគ្រប់វិស័យ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា អបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី៨ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងការងារ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងទប់ស្កាត់ការលួចចម្លងស្នាដៃ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងទប់ស្កាត់ការលួចចម្លងស្នាដៃ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការផលិត និងការច្នៃប្រតិដ្ឋផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ដែលការណ៍នេះ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រីឱ្យបង្ក្រាបរាល់បទល្មើស បំផ្លាញសំណង់ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និង … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៨ចំណុច ទៅកាន់អង្គសន្និបាត ក.យ.គ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលអង្គសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនូវការផ្តាំផ្ញើ ចំនួន ៨ចំណុច ទៅកាន់អង្គសន្និបាត ដើម្បីបន្តបំពេញភារកិច្ច និងសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ឱ្យសម្រេចបានកាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ មតិផ្តាំផ្ញើទាំង ៨ចំណុច នាឱកាសនោះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា … Read More

ក្រសួងមហាផ្ទៃ៖ ប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ៖ ៨៣៥  ប្រក ស្តីពីប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ៖ ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤

ផែនការណែនាំរបស់ គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ លេខ៖ ០២/២០២៤ គជបអ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:១៧ នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងមហាផ្ទៃ៖ ចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ

ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៖ ៤៤០.ប្រក ស្តីពីការសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានលោក អ៊ុច លាង ជាប្រធាន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ការចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៤ ។