ផែនការរំដោះអ្នកទោសគ្រឿងញៀនឱ្យរត់គេចខ្លួនដោយសុវត្ថិភាព តើនរណាខ្លះពាក់ព័ន្ធ?
នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១៩ សីហា ឆ្នាំ២០២៣ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បានលើកឡើង ថា កងកម្លាំងនគរបាលជាតិ កំពុងសហការជាមួយបណ្តាប្រទេសជិតខាង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីតាមចាប់ខ្លួនមេគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជនរំដោះនៅទីតាំងពេទ្យធ្មេញមួយកន្លែងនៅខេត្តសៀមរាប ត្រឡប់មកវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនឹងការរំដោះទណ្ឌិត គេចខ្លួនដោយសុវត្ថិភាពនេះ មហាជនមានការសង្ស័យថា អាចមានការពាក់ព័ន្ធនឹងមន្ត្រីពន្ធនាគារ ទើបឧក្រិដ្ឋជនអាចរំដោះទណ្ឌិតនេះបាន។ ឆ្លើយតបនឹងការសង្ស័យនេះ លោក ម៉ក់ ជីតូ បានលើកឡើងថា នគរបាលជាតិ នឹងបើកការស្រាវជ្រាវ ដើម្បីឱ្យអស់មន្ទិលជុំវិញបញ្ហានេះ។ … Read More