កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានធ្វើរឿងមួយនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ បានឃើញការចែកចាយលើបណ្តាញសង្គម FB មានប្រជាពលរដ្ឋផ្ញើររូបភាពនេះមកយើងខ្ញុំ ដោយនិយាយពីរឿងកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ។ គាត់បានឃើញផ្ទាល់ដោយមានប្រជាពលរដ្ឋមួយគ្រួសារដែលជិះម៉ូតូ សង់ការ៉េ ដូចក្នុងរូបភាព ដោយឃើញកូនរបស់គាត់មានជំងឺ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យគន្ធបុប្ផា ពេលនោះគឺអ្នកបើកទូកដរ ក៏ប្រញាប់ប្រញាល់ចេញទូកទៅភ្លាម ដោយមិនរងចាំមានភ្ញៀវពេញ ទើបចេញទៅនោះទេ។ នេះអាចចាត់ទុកបានថាជានេះគុណធម៌មួយ និង បានចូលរួមឲ្យសង្គមរបស់យើង ស្រលាញ់អំពើ និងចង់ធ្វើអំពើល្អ។ នេះមិនមែនជាលើកទីមួយទេ ការពិតទៅកំពង់ចំលងអរិយក្សត្រគាត់យល់ពីសុខទុក្ខអតិថិជនរបស់គាត់បែបនេះ ជាង 30ឆ្នាំមកហើយ 🙏តាំងពីថៅកែចាស់គាត់នៅមានជីវិត។ … Read More

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេស….

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្ដុង្គឧត្ដមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជា « កិត្តិទេសាភិបាលបណ្ឌិត» ជូន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តែមួយគត់។ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣. (ប្រភពពី: Telegram Channel សម្តេចតេជោ ហ៊ុន សែន)

វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃគណកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងប្រធានរដ្ឋឡា-ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣

វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃគណកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងប្រធានរដ្ឋឡាវ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣. (ប្រភពដើមពី Telegram Channel របស់សម្តេចតេជោ ហ៊ុន សែន)  

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារ ជាមួយ……….

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាជិករាជរដ្ឋាភិបាលចាស់ និងសមាជិករាជរដ្ឋាភិបាលថ្មីនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។