FBI កំពុងធ្វើការរឿង សេង រតនា គំរាមសម្លាប់នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា!

FBI កំពុងធ្វើការរឿង សេង រតនា គំរាមសម្លាប់នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា!  តើវាសនាសេង រតនា មិនខុសពី ឈុន យ៉ាសិដ្ឋ?

លោក ឈុន យ៉ាសិទ្ធ អាយុ ៥៣ ឆ្នាំ ជាជនជាតិអាមេរិកាំង មានដើមកំណើតខ្មែរ រស់នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលត្រូវបានតុលាការអាមេរិកំាងចោទប្រកាន់ពីបទបង្កចលាចលឲ្យ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០០។

លោក ឈុន យ៉ាសិទ្ធ គឺជាប្រធានចលនាឧទ្ទាមមួយឈ្មោះ « Cambodian Freedom Fighters » ដែលហៅកាត់ថា CFF។ CFF ដែលឈុន យ៉ាសិទ្ធបានបង្កើតនៅលើទឹកដីអាមេរិកំាងកាលពីឆ្នំា ១៩៩៨។ នៅក្នុងសវនាការកាត់ទោសក្នុងរដ្ឋ California កាលពីថ្ងៃម្សិលមិញ តុលាការអាមេរិកំាងបានកាត់ទោស លោក ឈុន យ៉ាសិទ្ធឲ្យជាប់គុកអស់មួយជីវិត ពីបទបានប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាមនៅក្នុងប្រទេសកំណើតរបស់ខ្លួនកាលពីឆ្នំា ២០០០។  បន្ទាប់មកលោកឈុន យ៉ាសិដ្ឋ បានស្លាប់ក្នុងពន្ធនាគារ ។

សហរដ្ឋអាមេរិកមានច្បាប់មួយគឺមិនអនុញ្ញាតិអោយពលរដ្ឋរបស់ខ្លួនបង្កើតក្រុមជនប្រដាប់អាវុធប្រឆាំងនិង ប្រទេសណាដែលជាមិត្តភក្តិអាមេរិកដូចជាកម្ពុជាជាដើម ។

ពាក់ព័ន្ធនឹងសកម្មភាព បុគ្គល សេង រតនា ដែលប្រកាសកំទេចឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺជាទង្វើ ប៉ុនប៉ងមនុស្សឃាដ ដែលច្បាប់នៅសហរដ្ឋអាមេរិកមិនអាចលើកលែងបាន ។  ទង្វើរបស់ សេង រតនា មិនខុសពី ឈុន យ៉ាសិដ្ឋនោះទេ ។  សប្ដាហ៍កន្លងទៅ FBI បានឆ្មក់ចូលសម្លាប់បុរសអាមេរិកកាំងម្នាក់ដែលគំរាមសម្លាប់លោកប្រធានាធិបតី ចូបៃដិន ។

ប្រភពពីមន្ត្រីក្រសួងយុត្តិធម៌មួយរូបបានបង្ហើបអោយដឹងថា  ករណីលោក សេង រតនា គំរាមសម្លាប់ ឯកឧត្ដម ហ៊ុន ម៉ាណែត នោះ សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយ ប៉ូលីសសហព័ន្ធ FBI រួចហើយដោយបានរាយការណ៍អំពីសកម្មភាពល្មើសច្បាប់របស់ សេង រតនា ដាក់ទៅ FBI ព្រមទាំងផ្ដល់ភស្តុតាងជាវីដេអូថែមទៀត ។