ផលិតកម្មក្នុងស្រុករបស់កម្ពុជា នៅមានបញ្ហាប្រឈមសម្រាប់បម្រើការនាំចេញ
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់ក្រសួងពាណិជ្ជកម្ម ស្តីរបាយការណ៍ផែនការយុទ្ធសាស្រ្ត បានពន្យល់អំពីបញ្ហាប្រឈម ដូចជា បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅមានកម្រិត ការអនុវត្តនីតិវិធីនាំចេញនាំចូល ពុំទាន់ស៊ីសង្វាក់ដោយរលូន ដែលអាចធានានូវភាពប្រកួតប្រជែងទាំងពេលវេលា និងថ្លៃដើម។ ផលិតកម្មកសិកម្មនៅតូចតាច និងរាយប៉ាយ ធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពនៃការផ្គត់ផ្គង់ គុណភាពផលិតផល និងថ្លៃដើមផលិត, អនុលោមភាពវិធានអនាម័យ និងភូតគាមអនាម័យ បទដ្ឋានបច្ចេកទេស គុណភាពទំនិញនាំចេញនៅមានកម្រិត ពុំអាចឆ្លើយតបនឹងលក្ខខណ្ឌតម្រូវការទីផ្សារគោលដៅមួយចំនួននោះទេ នេះយោងតាមតាមរបាយការណ៍ ។ ដោយឡែក សមត្ថភាពផលិតសម្រាប់នាំចេញ ទាំងគុណភាព បរិមាណ និងនិរន្តរភាពនៃការផ្គត់ផ្គង់របស់ឧស្សាហកម្មធុនស្រាល ឧស្សាហកម្មខ្នាតតូច … Read More