រដ្ឋសភាវៀតណាមនឹងបើកកិច្ចប្រជុំវិសាមញ្ញ ស្តីពី “បញ្ហាបុគ្គល” ពិសេសលើការរំពឹងទុកអំពីការផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់
វៀតណាម៖ រដ្ឋសភាវៀតណាមត្រូវបានគេរំពឹងថា នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ ដើម្បីពិចារណានិងសម្រេចចិត្តលើ “ការងារបុគ្គលិក” ចំពេលមានការរំពឹងទុកអំពីការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លិខិតចុះហត្ថលេខា ដោយអគ្គលេខាធិការរដ្ឋសភា Bui Van Cuong ផ្ញើជូនគណៈប្រតិភូរដ្ឋសភាមានខ្លឹមសារថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចកោះប្រជុំវិសាមញ្ញលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ ដើម្បីពិចារណា និងសម្រេច។ ការកំណត់ការងារបុគ្គលិកស្ថិតនៅក្រោមអំណាចរបស់រដ្ឋសភា។ ពេលវេលាក្នុងលិខិតបញ្ជាក់ថា កិច្ចប្រជុំបានចាប់ផ្តើមនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ … Read More