មេទាហានស៊ីឈ្នួលរុស្ស៊ីដ៏ល្បីល្បាញ ត្រូវបានសម្លាប់ដោយការបាញ់ទម្លាក់យន្តហោះនៅជាយក្រុងម៉ូស្គូ?

នៅ​រំលងអធ្រាត្រ​ថ្ងៃ​ពុធ​ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ រហូតមកដល់​ពេលនេះ លោក យ៉េ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន ត្រូវគេ​ជឿថា ​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ ​ដែល​លោក​ជិះ​រួមជាមួយ​ក្រុម​មេដឹកនាំ​ខ្លះ​នៃ​ទាហាន​ស៊ីឈ្នួល​ប្រមាណ​ ១០ នាក់​នៅ​ជិត​រដ្ឋធានី​ម៉ូស្គូ ។​ ​ថៅកែ​ក្រុម​ទាហាន​ស៊ីឈ្នួល វ៉ា​ក់​នើ (Wagner) លោក យ៉េ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ស្ថិតនៅក្នុង​បញ្ជី​អ្នកដំណើរ​នៃ​យន្តហោះ​ដែល​បាន​ធ្លាក់​និង​សម្លាប់​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​នោះ​ នេះយោងតាម BBC អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​រុស្ស៊ី​។ ការលើកឡើង BBC ដដែល យន្តហោះ លោក​ព្រី​ហ្គោ​ហ្ស៊ី​ន កំពុង … Read More

កិច្ចពិភាក្សាលោកស៊ីជីនភីងប្រធានរដ្ឋចិន ជាមួយលោក Ramaphosa ប្រធានាធិបតី អាហ្រ្វិកខាងត្បូង

អាហ្រ្វិកខាងត្បូង៖ លោកស៊ីជីនភីង ប្រធានរដ្ឋចិន បានជួបពិភាក្សា ជាមួយលោក Ramaphosa ប្រធានាធិបតី អាហ្រ្វិកខាងត្បូង នៅទីស្តីការប្រធានាធិបតី ក្រុងព្រីតូរីយ៉ា កាលព្រឹកថ្ងៃទី២២ ខែសីហា តាមម៉ោងក្នុងតំបន់ ។ ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីង បានលើកឡើងថា ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី កិច្ចកសាងប្រទេសជាតិ និងកម្លាំងឥទ្ធពលអន្តរជាតិ របស់អាហ្រ្វិកខាងត្បូង បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ នៅលើទឹកដី ដ៏អស្ចារ្យ នៃអាហ្រ្វិកខាងត្បូង ខ្ញុំបានមើលឃើញ ដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍយ៉ាងផុលផុស … Read More

លោក ថាក់ស៊ីន មិនបានស្ថិតនៅបន្ទប់ VIP នោះទេ និងសូម្បីម៉ាស៊ីនត្រជាក់ក៏គ្មានផង

ថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនទទួលបានសិទ្ធិ ពិសេសណាមួយឡើយ បានលើកឡើងដោយទទូច កាលពីថ្ងៃពុធនេះរបស់ប្រធានមន្ទីរពេទ្យ Police General ។ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បើយោងតាមសារព័ត៌មាន The Nation បានចេញផ្សាយឱ្យដឹងថា លោកថាក់ស៊ីន កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយក្រុមវេជ្ជបណ្ឌិតមួយក្រុម ដែលមានគ្នា ៦នាក់ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីព្រឹកថ្ងៃពុធ ។ ឧត្តមសេនីយ៍ទោ Soponrat Singhajaru អគ្គនាយកមន្ទីរពេទ្យ … Read More

លោក សេដ្ឋា ចូលកាន់តំណែងដោយមានការគាំទ្រពីព្រះមហាក្សត្រ ជានាយករដ្ឋមន្ត្រីថៃថ្មី

ថៃ៖ នាថ្ងៃពុធ ទី២៣ សីហា ឆ្នាំ២០២៣ ដោយមានការយល់ព្រមពីព្រះមហាក្សត្រ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានចូលកាន់តំណែង ហើយរូបលោកក៏ដឹកនាំក្រុមរដ្ឋាភិបាលចម្រុះដ៏ចម្រូងចម្រាស ក្នុងនោះរួមមានទាំងគណបក្សគាំទ្រយោធា ដែលមានទំនាក់ទំនងជាមួយអតីតអ្នកធ្វើរដ្ឋប្រហារផងដែរ ។ ការតែងតាំងអតីតមហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃ (Pheu Thai) ដែលមានទំនាក់ទំនងជាយូរមកហើយជាមួយមហាសេដ្ឋីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។ បុរសវ័យ ៦០ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់អះអាង ក្នុងទទួលបានតំណែងនេះ ដោយការបោះឆ្នោត ក្នុងសភា … Read More

រុស្ស៊ីកាន់តែអស្ចារ្យនៅគ្រប់សមរភូមិ ការប្តេជ្ញាមេទាហានស៊ីឈ្នួល Wagner

ការបន្តជ្រើសរើសទាហាន ហើយកំពុងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ពីក្រុមហ៊ុនយោធាឯកជន Wagner ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែអស្ចារ្យ។ មិនត្រឹមប៉ុណ្ណឹង Wagner ក៏​កំពុងព្យាយាម​ជួយតំបន់​អាហ្រ្វិក​ ឲ្យ​កាន់តែមាន​សេរីភាពផងដែរ។ នេះបើតាមការអះអាងពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin នៅក្នុងសុន្ទរកថាជាវីដេអូថ្មីមួយ។ ​លោក Prigozhin តែងតែប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនការបះបោរកាលពីចុងខែមិថុនា ចំពេលមានជម្លោះជាមួយក្រសួងការពារជាតិរុស្ស៊ី នៅ​ស្ងៀម​ប្រហែល​ពីរ​ខែ បន្ទាប់ពីការចេញវិដេអូ​​ពី​មេក្រុម Wagner ។ ទីបំផុត Wagner ត្រូវបានដាក់ពង្រាយទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីគឺបេឡារុស ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតី Alexander Lukashenko។ ប្រទេសប៉ូឡូញ បានបង្ហាញក្តីបារម្ភម្តងហើយម្តងទៀតអំពីវត្តមានរបស់ក្រុមទាហាន … Read More

ការហក់ឡើងតម្លៃប្រេងឥន្ធនៈខ្ពស់ពេក ប្រជាពលរដ្ឋស៊ីរីនៅទីក្រុង Sweida នាំគ្នាតវ៉ាប្រឆាំង

ស៊ីរី៖ ស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ហើយនិងការហក់ឡើងខ្ពស់តម្លៃប្រេងឥន្ធនៈ ប្រជាពលរដ្ឋស៊ីរីរាប់រយនាក់ បានជួបជុំគ្នានៅទីក្រុង Sweida របស់ជនជាតិដើមភាគតិច Druze ដើម្បីតវ៉ាប្រឆាំងរដ្ឋភិបាល ។ រូបភាពវីដេអូឃ្លីប ឃើញក្រុមបាតុករ នាំគ្នាស្រែកតវ៉ា និងគ្រវីទង់ជាតិនៅទីលានចតុរង្គ Al-Sayr ។ ប្រទេសសីរី បានស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលគេមើលឃើញរូបិយបណ្ណរបស់ពួកគេ ធ្លាក់ចុះខ្លាំងបំផុតបើធៀបនឹងប្រាក់ដុល្លារ ។ រដ្ឋាភិបាលនិយាយថា ការកាត់បន្ថយកម្មវិធីឧបត្ថម្ភធនដើម្បីជួយដោះបន្ទុករដ្ឋដែលត្រូវព្រនុងទណ្ឌកម្មលោកខាងលិចមួយនេះ នឹងប៉ះពាល់តែអ្នកមានប៉ុណ្ណោះ ប៉ុន្តែក្រុមបាតុកម្មជាច្រើន និយាយថា ចំណាត់ការបែបនេះ កាន់តែបង្កការលំបាកកាន់តែខ្លាំងដល់រាស្រ្តសាមញ្ញ ដែលរងគ្រោះអស់រយៈពេល ១ទសវត្សរ៍មកហើយដោយសារសង្រ្គាម … Read More

ក្រោយរកឃើញជំងឺចំនួន៤ លោក ថាក់ស៊ីន ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ក្នុងពន្ធនាគារ

ថៃ៖ កាលពីរសៀលថ្ងៃអង្គារ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ ក្នុងពន្ធនាគារ Remand បន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា លោកមានជំងឺរួមគ្នាចំនួនបួន បើតាមការលើកនាយកដ្ឋានកែប្រែរបស់ថៃ។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​ ដែល​មាន​គណបក្ស​ចំនួន ១១ ដែល​រួម​គ្នា​មាន​អាសនៈ​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ដែល​មាន​ ៣១៤ អាសនៈ បើយោងតាមសារព័ត៌មាន The Nation បានចេញផ្សាយ។ ការ​បែង​ចែក​តំណែង​រដ្ឋមន្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្ងៃ​នេះ។ បន្ទាប់ពីឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានសន្យាថា … Read More

បេក្ខជនមកពីបក្សភឿថៃ ក្លាយនាយករដ្ឋមន្ត្រីទី៣០របស់ថៃ បំបែកភាពជាប់គាំង នយោបាយជិត ១០០ថ្ងៃ

ថៃ៖ បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សភឿថៃ លោក ស្រែថា ថាវីស៊ីន បានទទួលជោគជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃហើយ ដោយបំបែកភាពជាប់គាំងនយោបាយដែលមានរយៈពេលជិត ១០០ ថ្ងៃ។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​ ដែល​មាន​គណបក្ស​ចំនួន ១១ ដែល​រួម​គ្នា​មាន​អាសនៈ​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ដែល​មាន​ ៣១៤ អាសនៈ បើយោងតាមសារព័ត៌មាន The Nation បានចេញផ្សាយ។ ការ​បែង​ចែក​តំណែង​រដ្ឋមន្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្ងៃ​នេះ។ បន្ទាប់ពីឡើងកាន់តំណែង … Read More

សមយុទ្ធបាញ់មីស៊ីលឆ្លងទ្វីប លោក គីម ជុងអ៊ុន ត្រួតពិនិត្យដោយផ្ទាល់

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង។ កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ បានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ លោក Kim “សរសើរកប៉ាល់” ដែលលោកបានឡើងជិះ “សម្រាប់ការរក្សាបាននូវភាពចល័តខ្ពស់ និងថាមពលដ៏ខ្លាំងក្លា ជាមួយការត្រៀមខ្លួនជានិច្ច សម្រាប់ការប្រយុទ្ធ … Read More