ស្បថចូលកាន់តំណែង រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ខណៈកំពុងមានសង្គ្រាម នៅតំបន់ហ្គាហ្សា

រ៉ាម៉ាឡា៖ លោក Mohammad Mustafa រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ដឹកនាំដោយនាយករដ្ឋមន្ត្រី បានស្បថចូលកាន់តំណែង នៅទីនេះនៅតំបន់វេសបែង កាលពីថ្ងៃអាទិត្យ ស្របពេលដែលកំពុងមាន សង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សា។ រដ្ឋាភិបាលថ្មីមានផលប័ត្ររដ្ឋមន្ត្រីចំនួន ២៣ រួមទាំងរដ្ឋមន្ត្រីយ៉ាងហោចណាស់ ៦នាក់មកពីតំបន់ហ្គាហ្សាស្រ្ទីប ។ លោក Mustafa ក៏នឹងចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសពីអ្នកការទូតជើងចាស់ Riyad Al-Maliki ផងដែរ។ ក្នុងអំឡុងពេលពិធីស្បថ នៅចំពោះមុខប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងលោក Mustafa បានសន្យាថារដ្ឋាភិបាលថ្មី … Read More

ការកែប្រែរឹតបន្តឹងការនាំចេញបន្ទះឈីប របស់អាមេរិក ចិន ប្រឆាំងដាច់ខាត

ប៉េកាំង៖ សម្តែងការប្រឆាំងយ៉ាងខ្លាំងរបស់ប្រទេសចិន ចំពោះច្បាប់ដែលបានកែសម្រួលចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ស្តីពីច្បាប់នាំចេញសារធាតុ semiconductor ដោយថាវានឹងរំខានដល់ទីផ្សារ semiconductor ពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាស។ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការកែប្រែចុងក្រោយបំផុតនៃការត្រួតពិនិត្យការនាំចេញ semiconductor បានកើតឡើងតិចជាង ៦ខែបន្ទាប់ពីសហរដ្ឋអាមេរិកបានណែនាំច្បាប់នេះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ ក្រុមហ៊ុនសកល រួមទាំងសហរដ្ឋអាមេរិក ត្រូវការបរិយាកាសធុរកិច្ចដែលមានស្ថិរភាព និងអាចព្យាករណ៍បាន ប៉ុន្តែសហរដ្ឋអាមេរិកបានពង្រីកគំនិតនៃសន្តិសុខជាតិ និងបានកែសម្រួលច្បាប់ដើម្បីរឹតបន្តឹងវិធានការគ្រប់គ្រង ដោយកំណត់ឧបសគ្គបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតារវាងសហគ្រាសចិន និងអាមេរិក។ វាបានកត់សម្គាល់ឃើញថា ដោយដាក់បន្ទុកការអនុលោមតាមច្បាប់កាន់តែធ្ងន់ និងនាំមកនូវភាពមិនច្បាស់លាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ semiconductor … Read More

ទីក្រុងបាងកក កំដៅនឹងកើនដល់ ៤០អង្សារ ស្របតំបន់ភាគខាងជើងនឹងកើនដល់ ៤២អង្សារ

ថៃ៖ នាយកដ្ឋានឧតុនិយម កំពុងព្រមានប្រឆាំងនឹងការធ្វើការងារ ឬសកម្មភាពក្រៅផ្ទះសម្រាប់រយៈពេលបន្ត ស្របការព្យាករណ៍ពីកំដៅខ្លាំង និងប៉ះពាល់ដល់តំបន់មួយចំនួននៃភាគខាងជើង ភាគឦសាន ភាគខាងកើត និងកណ្តាលរបស់ប្រទេស រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃនេះតទៅ ផងដែរ ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងបាងកកនឹងប្រឈមនឹងសីតុណ្ហភាព ៤០ អង្សាសេ ខណៈតំបន់ភាគខាងជើងទំនងជាកើនដល់ ៤២ អង្សាសេ។ ខ្យល់បក់ពីទិសខាងត្បូង និងអាគ្នេយ៍ បន្តបក់បោកលើភូមិភាគឦសាន … Read More

ប្រមុខដឹកនាំកំពូលហ្វីលីពីន បង្កើនសន្តិសុខដែនសមុទ្រ ខណៈភាពតានតឹងជាមួយចិនកើនឡើងខ្លាំង

បរទេស៖ លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក ពង្រឹងការសម្របសម្រួលរបស់ខ្លួនលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមមុខនឹង «បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន» ចំពោះបូរណភាពទឹកដី និងសន្តិភាព ខណៈដែលជម្លោះជាមួយចិន កាន់តែកើនឡើងខ្លាំង។ បទបញ្ជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ និងបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យ (៣១ មីនា) នេះ មិនបាននិយាយអំពីប្រទេសចិនទេ ប៉ុន្តែធ្វើឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នាលើដែនសមុទ្រទ្វេភាគី និងការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចចុងក្រោយបំផុតបានកើតឡើងកាលពីចុងសប្តាហ៍មុន នៅពេលដែលប្រទេសចិន បានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ហ្វីលីពីនទៅកាន់ដែនទឹក សេខិន … Read More

ជំហរចរចា របស់លោក Zelensky វិមានក្រមឡាំង ឆ្លើយតបទៅ…

រុស្សី៖ ប្រទេសរុស្សីបានធ្វើការឆ្លើយតប ទៅនឹងការស្នើរបស់ប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ពាក់ព័ន្ធទៅនឹងការវិលត្រឡប់ទៅរកព្រំដែនឆ្នាំ១៩៩១ ប៉ុន្តែអះអាងថា វាមិនមែនជាលក្ខខណ្ឌអទិភាព ដូចពីមុនទៀតឡើយ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា អ៊ុយក្រែន ត្រូវតែគិតគូរពីការពិតដែលថា ព្រំដែនរបស់ខ្លួនបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានស្នើនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន CBS … Read More

ផ្ទេរយន្ដហោះ ទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង អាមេរិក ចុះហត្ថលេខាស្ងាត់ៗ បន្ថែមទៀតឲ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ ការអនុញ្ញាត ឱ្យផ្ទេរគ្រាប់បែក និងយន្តហោះចម្បាំង ដែលមានតម្លៃរាប់ពាន់លានដុល្លារ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្ទេរទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះបីជាមានការប្រេះឆា កាន់តែខ្លាំងឡើង រវាងសេតវិមាន និងរដ្ឋាភិបាល របស់លោក នេតាន់យ៉ាហ៊ូ ជុំវិញប្រតិបត្តិការលើដីដ៏មានសក្តានុពលមួយ ដោយយោធាអ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ។ កញ្ចប់សព្វាវុធថ្មីរួមមានគ្រាប់បែក MK84 ទម្ងន់ ២០០០ផោនជាង ១,៨០០គ្រាប់ និង MK84 ទម្ងន់ ៥០០ផោន ចំនួន ៥០០គ្រាប់ នេះបើយោងតាមមន្ត្រីមន្ទីរបញ្ចកោណ និងក្រសួងការបរទេស … Read More

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បំពេញទស្សនកិច្ចជាលើកដំបូង នៅទីស្នាក់ការបក្សភឿថៃ

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីរសៀលថ្ងៃអង្គារ បានទៅបំពេញទស្សនកិច្ច ជាលើកដំបូង ទៅកាន់ទីស្នាក់ការកណ្តាល គណបក្សភឿថៃ ដែលកាន់អំណាចក្នុងរយៈពេល១៧ឆ្នាំ ដើម្បីជួបជាមួយសមាជិករបស់គណបក្សនៅទីនោះ ។ អ្នកគាំទ្រប្រមាណ១៥០នាក់ ពាក់អាវក្រហមបានប្រមូលផ្តុំគ្នា នៅមុខអគារទីស្នាក់ការ ដើម្បីស្វាគមន៍ដល់ការធ្វើដំណើរ របស់លោក ថាក់ស៊ីន ។ នៅគ្រាដែលគាត់មកដល់ គាត់ត្រូវបានស្វាគមន៍ ដោយការអបអរសាទរ និងផ្កាកុលាបក្រហម ។ លោក ថាក់ស៊ីន បានបង្កើតគណបក្សថៃ រ៉ាក់ថៃ ដែលជាអ្នកកាន់តំណែងមុន … Read More

អាផាតមិន តម្លៃរាប់លានដុល្លារ របស់អតីតនាយករដ្ឋមន្រ្តីម៉ុងហ្គោលី អាមេរិក ប៉ុនប៉ងរឹបអូស នៅតំបន់ Manhattan

អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ គឺបានស្វែងរកដើម្បីរឹបអូស អាផាតមិន Manhattan ដែលមានតម្លៃរាប់លានដុល្លារ ដែលត្រូវបានទិញដោយអតីតនាយករដ្ឋមន្ត្រីម៉ុងហ្គោលី ជាមួយនឹងមូលនិធិពីគម្រោងលាងលុយ និងអំពើពុករលួយ។ មេធាវីអាមេរិកលោក Breon Peace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពដកយកសិទ្ធរឹបអូសនៅថ្ងៃនេះ ផ្ញើសារថា សកម្មភាពឧក្រិដ្ឋកម្ម គឺមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងរបស់ម្ចាស់ផ្ទះ នោះទេ” នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ លោក Peace បាននិយាយថា “ដូចដែលបានចោទប្រកាន់ គឺ … Read More

ប្រធានក្រុមសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី ថា ការវាយប្រហារ ដោយភេរវករ នៅសាលប្រគំតន្ត្រី ត្រូវបានរៀបចំឡើងដោយមានការចូល ពីក្រុមស៊ើបការណ៍សម្ងាត់ អ៊ុយក្រែន និងក្រុមជុ្រលនិយមឥស្លាម

ម៉ូស្គូ៖ ប្រធានក្រុមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថា (FSB) លោក Alexander Bortnikov បានអះអាងថា ការវាយប្រហារភេរវករនៅសាលប្រគុំតន្ត្រី Crocus City Hall ត្រូវបានរៀបចំឡើង ដោយក្រុមឥស្លាមជ្រុលនិយម ហើយសេវាស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ត្រូវបានចូលរួមដោយផ្ទាល់ផងដែរ ។ លោក Bortnikov បានលើកឡើងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 1 ថា “យើងជឿជាក់ថា ការវាយប្រហារត្រូវបានរៀបចំឡើង ដោយក្រុមឥស្លាមជ្រុលនិយម ហើយតាមធម្មជាតិ សេវាចារកម្មលោកខាងលិច ក៏បានចូលរួមចំណែកក្នុងរឿងនេះដែរ” ។ … Read More