អ៊ុយក្រែន កំពុងព្យាយាមបញ្ចុះបញ្ចូល ការហាមប្រាមជនជាតិរុស្សី ពីប្លុកអឺរ៉ុប

បរទេស៖ លោក Denis Shmigal នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនគ្រោងនឹងជំរុញសហភាព អឺរ៉ុបឱ្យបិទ ដែនអាកាសរបស់ខ្លួន ចំពោះជនជាតិរុស្ស៊ី និងបេឡារុស្សដោយពន្យល់ថា ទីក្រុងគៀវសង្ឃឹមយ៉ាងដូច្នេះថា នឹងរំខានដល់ការដឹកជញ្ជូនរបស់ទីក្រុងមូស្គូ និង បង្កភាពមិនស្រួល ដល់ភ្ញៀវទេសចររុស្ស៊ី នេះបើយោងតាមការចេញផ្សាយរបស់ RT ។ សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ពីការហោះហើរលើទឹកដីរបស់ខ្លួនភ្លាមៗ បន្ទាប់ពីការចាប់ផ្តើម នៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ហើយ ប្លុកនេះ ក៏ដូចជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច … Read More

សមុទ្រចិនខាងត្បូង ! អាមេរិក និងសម្ព័ន្ធមិត្ត ត្រៀមផែនការ បង្ហាញកម្លាំង

បរទេស៖ សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តចំនួនបី បានប្រកាសធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងដែនទឹកដែលមានជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលអាចបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ខណៈដែលពួកគេព្យាយាមបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ នេះបើយោងតាមការចេញផ្សាយ របស់ RT ។ ក្រុមដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងរៀបចំ សកម្មភាពកិច្ច សហប្រតិបត្តិការដែនសមុទ្រ ជាលើកដំបូងរបស់ខ្លួន នៅក្នុងសមយុទ្ធរួមគ្នា ជាបន្តបន្ទាប់នៅថ្ងៃអាទិត្យ នេះបើយោងតាមសេចក្តីថ្លែង ការណ៍ដែលចេញដោយប្រមុខការពារ នៃប្រទេសទាំងបួនដោយ សមយុទ្ធនេះនឹងរួមបញ្ចូល ទាំងកងទ័ពជើងទឹក និងអាកាស ហើយនឹងធ្វើឡើងក្នុងដែនទឹក ដែលទាមទារដោយចិន … Read More

ជម្លោះរុស្ស៊ី និងអ៊ុយក្រែន តាមបច្ចុប្បន្នភាពចុងក្រោយ បានបង្កើនការវាយប្រហារលើគោលដៅគ្នាទៅវិញទៅមក

បរទេស៖ រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនវាយប្រហារគ្នាលើគោលដៅយោធាគ្នាទៅវិញទៅមក ខណ:ដែលរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានវាយប្រហារសហគ្រាសយោធាអ៊ុយក្រែន ខណ:ដែលអ៊ុយក្រែន បានវាយប្រហារគោលដៅយោធារុស្ស៊ីជាច្រើនកន្លែង នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីជម្លោះចេញពីភាគីទាំងពីរ ។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មួយថ្ងៃមុននេះ កងទ័ពរុស្ស៊ីបានប្រើប្រាស់គ្រាប់ស៊ីបគោលដៅរយៈចម្ងាយឆ្ងាយ និងយានដ្រូនជាច្រើនគ្រឿងដើម្បីកម្ទេចការវាយប្រហារជាក្រុមៗលើទីកន្លែងជាច្រើនរបស់អ៊ុយក្រែន ដែលមានការពាក់ព័ន្ធកន្លែងផលិតរថពាសដែក និងកន្លែងថែទាំ និងអាកាសយានដ្ឋានយោធា។ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃជាមួយគ្នាថា មានការប្រយុទ្ធគ្នាជាង៥០លើកនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ។ កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារលើ១៤ទីតាំង ជាទីប្រមូលផ្តុំនៃបុគ្គលិកយោធារុស្ស៊ី អាវុធ និងគ្រឿងយុទ្ធោបករណ៍រួមជាមួយនឹងប្រព័ន្ធការពារដែនអាកាសផងដែរ។ មីស៊ីលហ្វូង និងកងកាំភ្លើងធំអ៊ុយក្រែន បានវាយប្រហារបុគ្គលិកយោធា គ្រឿងយុទ្ធោបករណ៍និងកន្លែងសង្រ្គាមអេឡិចត្រូនិករបស់រុស្ស៊ី៕

ការព្រមានប្រឆាំង​នឹងការប៉ុនប៉ង វាយប្រហារលើរោងចក្រ នុយក្លេអ៊ែរ Zaporizhzhia

ម៉ូស្គូ៖ យោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova លើកឡើងថា ប្រទេសរុស្ស៊ី បានព្រមានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ប្រឆាំងនឹងការប៉ុនប៉ង វាយប្រហារ ឬធ្វើឱ្យស្ថានការណ៍មានអស្ថិរភាព លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ។ អ្នកនាំពាក្យបានឲ្យដឹងថា “យើងជំរុញឱ្យ IAEA (ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ) និងការគ្រប់គ្រងរបស់ខ្លួន ប្រើប្រាស់យ៉ាងសកម្មនូវជំនួយ របស់អ្នកជំនាញ ដែលមានវត្តមាននៅក្នុងរោងចក្រនេះ ដើម្បីកត់ត្រាជាសាធារណៈ នូវឧប្បត្តិហេតុនៃការវាយប្រហារ ពីភាគីអ៊ុយក្រែន”។ រោងចក្រនុយក្លេអ៊ែរ … Read More

ការព្រមានរបស់អ៊ីរ៉ង់ លើអាមេរិក កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់របស់ អ៊ីស្រាអែល

តេអេរ៉ង់៖ អ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការជាប់អន្ទាក់ ដែលអ៊ីស្រាអែល ដាក់ឱ្យទីក្រុងវ៉ាស៊ីនតោន ដោយវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះ។ លោក Mohammad Jamshidi អគ្គសេនាធិការរងរបស់ប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលបានរៀបរាប់លម្អិតអំពី “សារជាលាយលក្ខណ៍អក្សរ” ដែលបានផ្ញើដោយអ៊ីរ៉ង់ ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ សារនេះត្រូវបានផ្ញើបន្ទាប់ពីការវាយប្រហារនៅថ្ងៃច័ន្ទរបស់អ៊ីស្រាអែល ទៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់ ៧នាក់រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ លោកបានលើកឡើងថា នៅក្នុងសារនោះ អ៊ីរ៉ង់បានព្រមានថា “ការដឹកនាំរបស់សហរដ្ឋអាមេរិកកុំឱ្យជាប់អន្ទាក់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ” … Read More

ប្រមុខដឹកនាំកំពូលបារាំង ច្រានចោល ការអះអាងថា ទីក្រុងប៉ារីស ប្រហែលជាជាប់ពាក់ព័ន្ធ នឹងការសម្លាប់រង្គាល នៅ Crocus City Hall នៅជាយក្រុងមូស្គូ

បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានច្រានចោលការអះអាងដែលថា ទីក្រុងប៉ារីសប្រហែល ជាមានជាប់ពាក់ព័ន្ធ នឹងការសម្លាប់រង្គាលនៅ Crocus City Hall នៅខាងក្រៅ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយនិយាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីថ្ងៃព្រហស្បតិ៍ ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធជាមួយសមភាគី បារាំងលោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងថា អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវ … Read More

ការច្រានចោលការផ្សាយរបស់ Reuters ពីមហាសេដ្ឋី Elon Musk លើផែនការរបស់ Tesla

អាមេរិក៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានច្រានចោលរបាយការណ៍ របស់សារព័ត៌មាន Reuters ដែលអះអាងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ បានលុបចោលគម្រោងសម្រាប់រថយន្តតម្លៃទាប ដោយសារការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) ។ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Reuters បានសរសេរដោយដកស្រង់ ប្រភពដែលដឹងពីបញ្ហានេះ និងសាររបស់ក្រុមហ៊ុនថា ក្រុមហ៊ុនផលិតរថយន្តនឹងផ្តោតលើការ អភិវឌ្ឍរថយន្តតាក់ស៊ីដែលបើកបរដោយខ្លួនឯង ជំនួសឱ្យការស្វែងរកគោលដៅ យូរអង្វែងរបស់លោក Musk ក្នុងការនាំយករថយន្តអគ្គិសនីដែលមាន តម្លៃសមរម្យដល់មហាជន នេះបើយោងតាមសារព័ត៌មាន … Read More

ច្រានចោលពាក្យចចាមអារ៉ាម ពីក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម កាលថា បានហាមឃាត់ប្រធានធនាគារ Sacombank មិនឱ្យចាកចេញពីប្រទេស

វៀតណាម៖ ការបដិសេធពាក្យចចាមអារ៉ាម ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ដែលថា ប្រធានធនាគារ Sacombank គឺលោក Duong Cong Minh ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។ ពាក្យចចាមអារ៉ាម ដែលបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ បានបណ្តាលឱ្យភាគហ៊ុនធនាគារ Sacombank (STB) ធ្លាក់ចុះ ៥,៧ភាគរយ នៅពេលព្រឹកមុនពេលបិទថ្ងៃធ្លាក់ចុះ ៤ភាគរយ នៅក្នុងតម្លៃ ៣០,២០០ដុង ស្មើនឹង ១,២២ ដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា … Read More

ឧត្តមសេនីយ៍ Surachate អគ្គស្នងការរង នគរបាលជាតិ តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ ចេញដីកាចាប់ខ្លួន

ថៃ៖ អគ្គស្នងការរងនគរបាលជាតិ គឺឧត្តមសេនីយ៍ Surachate “Big Joke” Hakparn តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ បានសម្រេចចេញដីកាចាប់ខ្លួន បន្ទាប់ពីគេចចេញដីកា កោះហៅចំនួនបី ក្នុងសំណុំរឿងល្បែងស៊ីសងតាមអនឡាញ។ នៅក្នុងការស៊ើបអង្កេត របស់មន្ត្រីប៉ូលីស ដែលពាក់ព័ន្ធនឹងគេហទំព័រល្បែងអនឡាញ BNKMaster ការប៉ុនប៉ងត្រូវបានធ្វើឡើង ដើម្បីកោះហៅលោក ឧត្តមសេនីយ៍ Surachate ដែលត្រូវបានគេស្គាល់ឈ្មោះ ហៅក្រៅថា ជា “Big Joke” ស្នងការរងនៃប៉ូលីសថៃ បន្ទាប់ពីទិន្នន័យប្រតិបត្តិការ ហិរញ្ញវត្ថុបានភ្ជាប់រូបលោក ទៅនឹងបណ្តាញខាងលើ … Read More