ការព្រមានប្រឆាំងនឹងការប៉ុនប៉ង វាយប្រហារលើរោងចក្រ នុយក្លេអ៊ែរ Zaporizhzhia
ម៉ូស្គូ៖ យោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova លើកឡើងថា ប្រទេសរុស្ស៊ី បានព្រមានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ប្រឆាំងនឹងការប៉ុនប៉ង វាយប្រហារ ឬធ្វើឱ្យស្ថានការណ៍មានអស្ថិរភាព លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ។
អ្នកនាំពាក្យបានឲ្យដឹងថា “យើងជំរុញឱ្យ IAEA (ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ) និងការគ្រប់គ្រងរបស់ខ្លួន ប្រើប្រាស់យ៉ាងសកម្មនូវជំនួយ របស់អ្នកជំនាញ ដែលមានវត្តមាននៅក្នុងរោងចក្រនេះ ដើម្បីកត់ត្រាជាសាធារណៈ នូវឧប្បត្តិហេតុនៃការវាយប្រហារ ពីភាគីអ៊ុយក្រែន”។
រោងចក្រនុយក្លេអ៊ែរ Zaporizhzhia NPP បានកត់ត្រាការមក ដល់របស់យន្តហោះដ្រូន យោធាអ៊ុយក្រែនជាច្រើនគ្រឿង នៅឯរោងចក្រនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យោងតាមសេចក្តីថ្លែងការណ៍ ពីសេវាកម្មសារព័ត៌មាន របស់រោងចក្រ កាលពីថ្ងៃសុក្រដោយបន្ថែមថា មិនមានការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបានរាយការណ៍នោះទេ ហើយប្រតិបត្តិការ របស់រោងចក្រមិនត្រូវបានរំខាននោះឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ រោងចក្របានរាយការណ៍ថា ខ្សែថាមពលបម្រុងដែលផ្គត់ផ្គង់ដល់រោងចក្របានរលំ ហើយមូលហេតុនៃការដាច់ដែលមិនបានបណ្តាលឲ្យមានការប្រែប្រួលកម្រិតវិទ្យុសកម្ម នោះមិនទាន់ច្បាស់លាស់នោះទេ៕