ក្រោយលេចធ្លាយកិច្ចពិភាក្សាអំពីមីស៊ីល Taurus ក្រុមសម្ព័ន្ធមិត្តជំរុញឲ្យអាល្លឺម៉ង់ពង្រឹងសន្តិសុខ

បរទេស៖ ក្រោយពីរុស្ស៊ី បានទម្លាយកិច្ចពិភាក្សាសម្ងាត់រវាងមន្ត្រីកងទ័ពអាកាសអាល្លឺម៉ង់អំពីលទ្ធភាពបញ្ជូនមីស៊ីល Taurus ទៅអ៊ុយក្រែន សម្ព័ន្ធមិត្តមួយចំនួនរបស់អាល្លឺម៉ង់ បានអំពាវនាវឲ្យខ្លួនរឹតបន្តឹងនីតិវិធីសន្តិសុខទាក់ទងនឹងព័ត៌មានសម្ងាត់ ។ មន្ត្រីនៅក្នុងប្រទេសមួយចំនួនរបស់អង្គការណាតូ បានសម្តែងការព្រួយបារម្ភអំពីអាកប្បកិរិយាធ្វេសប្រហែសរបស់អាល្លឺម៉ង់ចំពោះសន្តិសុខប្រតិបត្តិការ ដែលនាំឲ្យមានការលេចធ្លាយនូវការសន្ទនារវាងមន្ត្រីអាល្លឺម៉ង់ ជាពិសេសដោយសារតែពួកគេប្រើប្រាស់កម្មវិធីរបស់ WebEx ដែលមិនបានដាក់លេខសម្ងាត់ បើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Bloomberg ។ ប្រភពមួយ បានហៅការធ្វេសប្រហែសនេះថា «គ្មានវិជ្ជាជីវៈ» ហើយបាននិយាយថា អាកប្បកិរិយាបែបនេះ អាចត្រូវបានរំពឹងទុកពីមនុស្ស ដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកសន្តិសុខ ប៉ុន្តែមិនមែនមកពីមន្ត្រីយោធានោះទេ។ ប្រភពមួយទៀត បាននិយាយថា ពួកគេមិនមានការភ្ញាក់ផ្អើលចំពោះការបាត់បង់ផ្នែករបស់អាល្លឺម៉ង់នោះទេ ហើយអ្នកទីបីម្នាក់ បានអះអាងថា … Read More

បេប្រឆាំងរថក្រោះរបស់ស៊ុយអែត ប៉ូឡូញទិញស្របពេលធ្វើម្ចាស់ផ្ទះសមយុទ្ធយោធាណាតូ

ប៉ូឡូញ៖ លោក វ្លាឌីស្ល កូស៊ីនាគ កាំមីស(Wladyslaw Kosiniak-Kamysz) រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានលើកឡើងកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញបេប្រឆាំងរថក្រោះ ពីក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១,៦៣ពាន់លានដុល្លារ។ ប្រទេសប៉ូឡូញ ឆ្នាំនេះនឹងចំណាយប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈខ្លួនកំពុងស្វែងរកការពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ទាក់ទងនឹងប្រភេទបេ កាល់ ហ្គាស្តាហ្វ M 4 (Carl-Gustaf … Read More

ចិនបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន

ចិន៖ ប្រទេសចិនបានបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួននៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នាថ្ងៃចន្ទ ម្សិលមិញនេះ។ ក្នុងសុន្ទរកថាដ៏សំខាន់របស់ខ្លួនអំឡុងពេលបើកសម័យប្រជុំនោះ ប្រធានគណៈកម្មាធិការជាតិ CPCC លោក Wang Huning បាននិយាយថា៖ «យើងគួរតែផ្តោតលើការលើកកម្ពស់ការងារប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយ»។ លោកបានបន្ថែមថា មានតម្រូវការចាំបាច់ ក្នុងពន្លឿនដល់ «ការផ្លាស់ប្ដូរដែលអំណោយផលដល់ជនវ័យចំណាស់» ក្នុងសង្គម។ គេរំពឹងថា គណៈប្រតិភូសរុបចំនួន ២.០៩៣នាក់ដែលតំណាងឲ្យវិសាលគមដ៏ធំទូលំទូលាយនៃសង្គមចិន នឹងចូលរួមសម័យប្រជុំ CPPCC នាឆ្នាំនេះ ដែលជាកិច្ចប្រជុំរបស់ស្ថាប័នប្រឹក្សារួមជាមួយសម័យប្រជុំសភាប្រចាំឆ្នាំ។ សន្និសីទនេះត្រូវបានគេរំពឹងថា នឹងដំណើរការរហូតដល់ថ្ងៃអាទិត្យ ទី១០ ខែមីនា។ … Read More

រុស្ស៊ីកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ពាក់ព័ន្ធនឹងខ្សែអាត់សំឡេង

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី៤ ខែមីនា បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងមូស្គូ បន្ទាប់ពីមានការផ្សព្វផ្សាយនូវការបែកធ្លាយនូវខ្សែអាត់សំឡេងនៃកិច្ចពិភាក្សាសម្ងាត់របស់កងទ័ពអាល្លឺម៉ង់ ស្តីពីអ៊ុយក្រែន យោងតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី ។ ទីក្រុងប៊ែរឡាំង បានចោទប្រកាន់រុស្ស៊ីថា បានព្យាយាម «ធ្វើឲ្យមានអស្ថិរភាព» ដល់ប្រទេសអាល្លឺម៉ង់ ដោយការផ្សព្វផ្សាយនូវខ្សែអាត់សំឡេង នៅលើបណ្ដាញសង្គមរបស់រុស្ស៊ី ដោយក្នុងខ្សែអាត់នោះ អ្នកចូលរួមបានពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាស់មីស៊ីល Taurus ដែលផលិតដោយអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា។ ទីភ្នាក់ងាររដ្ឋរុស្ស៊ី RIA Novosti បានឲ្យដឹងថា៖ «ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានទៅដល់ក្រសួងការបរទេសរុស្ស៊ី ជាកន្លែងដែលលោកអគ្គរដ្ឋទូតត្រូវបានកោះហៅ … Read More

យន្តហោះដ្រូន Upyr របស់កងកម្លាំងរុស្ស៊ី កម្ទេចរថក្រោះ Abrams ផលិតដោយអាមេរិកមួយគ្រឿងទៀត

ម៉ូស្គូ៖ នៅជិតភូមិ Berdychi ការប្រយុទ្ធគ្នា បានកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ដោយទាហាន រុស្ស៊ី បានបំផ្លាញសម្ភារៈជាច្រើន របស់កងកម្លាំង ប្រដាប់អាវុធ អ៊ុយក្រែន នៅថ្ងៃនោះ រួមទាំងរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកផងដែរ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា ការបំផ្លិចបំផ្លាញរថក្រោះ Abrams ដំបូង ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ បង្ហាញថា ទាហានរុស្ស៊ីបានប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យអ៊ុយក្រែនគ្មានយោធា ពោលគឺតាមរយៈការកំទេច សម្ភារៈយោធាទំនើបៗ … Read More

ប្រមុខដឹកនាំក្រសួងសុខាភិបាលអាល្លឺម៉ង់ថា ប្រព័ន្ធថែទាំសុខភាព អាល្លឺម៉ង់ គួរតែរៀបចំសម្រាប់សង្គ្រាម

អាល្លឺម៉ង់៖ លោក Karl Lauterbach រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់អាល្លឺម៉ង់បាននិយាយថា ប្រទេសអាល្លឹម៉ង់ ត្រូវតែកែលម្អប្រព័ន្ធថែទាំសុខភាព របស់ខ្លួន ដើម្បីអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះស្ថានភាពវិបត្តិ ដូចជាជំងឺរាតត្បាតថ្មី ឬជម្លោះយោធា។ អ្នកនយោបាយគណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានប្រាប់កាសែត Neue Osnabrucker Zeitung នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ច្បាប់សម្រាប់កំណែទម្រង់ ដែលរំពឹងថានឹងត្រូវបានបង្ហាញ នៅរដូវក្តៅនេះនឹងក្លាយជា “ចំណុចរបត់មួយ សម្រាប់ប្រព័ន្ធថែទាំសុខភាព” នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។ … Read More

ការស្តីបន្ទោសលោកខាងលិច របស់ទីក្រុងគៀវ ក្រោយបង្កជម្លោះ សង្គ្រាមប្រូកស៊ី ជាមួយរុស្ស៊ី

អ៊ុយក្រែន៖ លោក វូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់ អ្នកឧបត្ថម្ភអង្គការណាតូ របស់លោកថា បានលេង “ល្បែងនយោបាយផ្ទៃក្នុង” ជំនួសឱ្យការផ្តល់ជំនួយ ផ្នែកអាវុធសំខាន់ៗ ដល់ទីក្រុងគៀវ ដោយព្រមានថា “ពិភពលោកនឹងចងចាំ” ការក្បត់បែបនេះ។ កាសែត Sputnik បានទាក់ទងអ្នកជំនាញយោធាជើងចាស់ របស់សហរដ្ឋអាមេរិក ២រូប សម្រាប់ការបកស្រាយអំពីផលប៉ះពាល់ នៃការអត្ថាធិប្បាយរបស់ ហ្សេឡិនស្គី ។ លោក ហ្សេឡិនស្គី បានត្អូញត្អែរ នៅក្នុងអាស័យដ្ឋានវីដេអូមួយ កាលពីយប់ថ្ងៃសៅរ៍ … Read More

នៅឆ្នេរសមុទ្ររបស់យ៉េមែន កប៉ាល់ដឹកទំនិញ១គ្រឿង បានលិចអាចនាំមកនូវ គ្រោះមហន្តរាយដល់បរិស្ថាន

អាដែន៖ ការប្រកាសកាលពីថ្ងៃសៅរ៍ថា កប៉ាល់ដឹកទំនិញឈ្មោះថា Rubymar ពីរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយ៉ែមែន បានលិចនៅឆ្នេរសមុទ្រនៃប្រទេសយ៉ែមែន កាលពីយប់ថ្ងៃសុក្រ ស្របពេលអាកាសធាតុមានព្យុះកើតឡើងផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba បានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា កប៉ាល់ Rubymar ជាកប៉ាល់ដឹកទំនិញដែលត្រូវបានគេបោះបង់ចោលអស់រយៈពេលជាង១២ថ្ងៃ ក្រោយពីត្រូវបានវាយប្រហារដោយក្រុម ហួធី (Houthi) ហើយបានលិចនៅឆ្នេរសមុទ្រនៃប្រទេសយ៉ែមែន ។ កប៉ាល់ដែលមានទង់ជាតិ Belize របស់ចក្រភពអង់គ្លេស ដែលបានដឹកជី និងប្រេងរាប់ពាន់តោន ។ រដ្ឋាភិបាលបានសម្តែងការសោកស្តាយចំពោះការលិចកប៉ាល់នេះ ដោយព្រមានថា នឹងបង្កឲ្យមានគ្រោះមហន្តរាយដល់បរិស្ថានដ៏សម្បើមដែលអាចកើតមាននៅក្នុងដែនទឹករបស់ប្រទេសយ៉េមែន … Read More

តំបន់ហ្គាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងដល់ ៣០,៣២០នាក់

ហ្គាហ្សា៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,៣២០នាក់ហើយ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩២នាក់ និងរងរបួសចំនួន ១៥៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣០,៣២០ នាក់ និងរបួសដល់ ៧១,៥៣៣នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ក្នុងចំណោមពួកគេ ១៥នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir … Read More