ចិនបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន

ចិន៖ ប្រទេសចិនបានបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួននៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នាថ្ងៃចន្ទ ម្សិលមិញនេះ។

ក្នុងសុន្ទរកថាដ៏សំខាន់របស់ខ្លួនអំឡុងពេលបើកសម័យប្រជុំនោះ ប្រធានគណៈកម្មាធិការជាតិ CPCC លោក Wang Huning បាននិយាយថា៖ «យើងគួរតែផ្តោតលើការលើកកម្ពស់ការងារប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយ»។ លោកបានបន្ថែមថា មានតម្រូវការចាំបាច់ ក្នុងពន្លឿនដល់ «ការផ្លាស់ប្ដូរដែលអំណោយផលដល់ជនវ័យចំណាស់» ក្នុងសង្គម។

គេរំពឹងថា គណៈប្រតិភូសរុបចំនួន ២.០៩៣នាក់ដែលតំណាងឲ្យវិសាលគមដ៏ធំទូលំទូលាយនៃសង្គមចិន នឹងចូលរួមសម័យប្រជុំ CPPCC នាឆ្នាំនេះ ដែលជាកិច្ចប្រជុំរបស់ស្ថាប័នប្រឹក្សារួមជាមួយសម័យប្រជុំសភាប្រចាំឆ្នាំ។ សន្និសីទនេះត្រូវបានគេរំពឹងថា នឹងដំណើរការរហូតដល់ថ្ងៃអាទិត្យ ទី១០ ខែមីនា។

សមាជបក្សជាតិរបស់ចិន (NPC) ចាប់ផ្តើមនៅថ្ងៃអង្គារ ទី៥ ខែមីនានេះ ដោយមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងនយោបាយ៕