រុស្ស៊ី៖ យន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ១៩គ្រឿង និងមីស៊ីល១១គ្រាប់ វាយប្រហារអ៊ុយក្រែន ត្រូវបាញ់ទម្លាក់ទាំងអស់
រុស្សី៖ ការការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើតំបន់ពីរនៃប្រទេសរុស្ស៊ី ក៏ដូចជានៅលើសមុទ្រខ្មៅ និងឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី យោងតាមមន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើ Telegram ថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២គ្រឿងពីលើតំបន់ Kursk និង២គ្រឿងទៀតលើតំបន់ Bryansk ។ តំបន់ទាំងពីរជាប់ព្រំដែនអ៊ុយក្រែន។ យោងតាមការចេញផ្សាយសារព័ត៌មាន VOA កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។ អភិបាលតំបន់ Kursk លោក Roman Starovoyt បាននិយាយថា ផ្ទះជាច្រើនខ្នង និងអគាររដ្ឋបាលមួយត្រូវបានខូចខាត ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ … Read More