UN៖ អ៊ីស្រាអែលបានវាយប្រហារ លើជំរំជនភៀសខ្លួនតំបន់ហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម

បរទេស៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួនដ៏ធំបំផុត របស់តំបន់ហ្កាហ្សា ស្រ្ទីប «អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម» យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ចំនួនពីរដងក្នុងរយៈពេលពីរថ្ងៃ ដោយបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស ។ នៅលើបណ្ដាញសង្គម X ការិយាល័យសិទ្ធិមនុស្ស របស់UN បានសរសេរថា «ដោយសារចំនួនជនស៊ីវិលស្លាប់ និងរបួសច្រើន ព្រមទាំងទំហំដ៏ធំនៃការបំផ្លិចបំផ្លាញ … Read More

ជនជាតិជ្វីហ្វ ទទួលការស្អប់ខ្ពើម រីករាលដាលកាន់តែខ្លាំងទូទាំងពិភពលោក ខណះសង្រ្គាមនៅតំបន់ហ្កាហ្សា

បរទេស៖ ការចាប់ផ្តើមមើលឃើញកំណើននៃការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដោយបានផ្ទុះឡើងកាន់តែខ្លាំង ស្របពេលជម្លោះជុំថ្មីនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ។ រូបតំណាងក្នុងទង់ជាតិអ៊ីស្រាអែល គឺរូបផ្កាយខៀវ ដែលត្រូវបានប្រើថ្នាំបាញ់ជាប់ជញ្ជាំងរាប់សិបផ្ទាំង បានគ្របដណ្តប់លើអគារលំនៅឋានក្នុងទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ ក្នុងឧប្បត្តិហេតុមួយ ដែលទីក្រុង និងរដ្ឋាភិបាលបារាំង ចាត់ទុកថាបង្កឡើង ដោយអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ ។ ស្លាកសញ្ញាគំនូរបែបនេះមានតាមអគារនានា គ្រាន់តែជាឧទាហរណ៍មួយក្នុងចំនោមឧទាហរណ៍ថ្មីៗនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ ដែលបានកើនឡើងទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ព្រមទាំងសង្រ្គាមជាបន្តបន្ទាប់ លើក្រុមអ៊ីស្លាមនិយមមួយនេះ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា … Read More

លោក Vucic មេដឹកនាំស៊ែរប៊ី រំលាយសភា និងកំណត់ការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី១៧ ខែធ្នូ

ស៊ែរប៊ី៖ លោក Aleksandar Vucic ប្រធានាធិបតីស៊ែរប៊ី បានប្រកាសរំលាយសភា កាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃទី១៧ ខែធ្នូ ក្នុងគោលបំណងពង្រឹងសិទ្ធិអំណាចរបស់លោក ខណៈដែលលោកកំពុងគិតគូរពីវិធីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយកូសូវ៉ូ ដែលជាលក្ខខណ្ឌចម្បង សម្រាប់ការទទួលបានសមាជិកភាពសហភាពអឺរ៉ុប ។ ការបោះឆ្នោត និងការគ្មានសភាបំពេញកិច្ចការ នឹងអាចឲ្យលោក Vucic មានពេលវេលាបន្ថែម និងពន្យារការសម្រេចចិត្តលើទំនាក់ទំនងជាមួយកូសូវ៉ូ ដែលជាតំបន់ឯករាជ្យ និងដែលភាគច្រើនសម្បូរជនជាតិអាល់បានី ព្រោះស៊ែប៊ីនៅតែមើលឃើញថា កូសូវ៉ូជាខេត្តភាគខាងត្បូងរបស់ខ្លួន បើតាមបណ្ដាអ្នកជំនាញបានលើកឡើង ។ លោកស្រី … Read More

ការបង្ខំឱ្យចាកចេញពីប៉ាគីស្ថាន លើជនជាតិអាហ្វហ្គានីស្ថានជាងមួយលាននាក់

បរទេស៖  ការតម្រូវឱ្យចាកចេញពីប្រទេសប៉ាគីស្ថាន ចំពោះប្រជាជនអាហ្វហ្គានីស្ថានជាង១.៧លាននាក់ ត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បើមិនដូច្នោះទេជនភៀសខ្លួនទាំងនេះនឹងប្រឈមមុខនឹងការចាប់ឃុំឃាំងក្នុងពន្ធនាគារ ឬនិរទេសខ្លួនទៅប្រទេសកំណើតវិញ ។ ការធ្វើដំណើរត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ យ៉ាងហោចណាស់ប្រជាជនអាហ្វហ្គានីស្ថានជិត២០ម៉ឺននាក់ គិតត្រឹមថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកប្រជាជនអាហ្វហ្គានីស្ថាន ចំនួន២ម៉ឺននាក់ផ្សេងទៀត ធ្វើដំណើរទៅកាន់ច្រកព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ​ ។ ប្រជាជនអាហ្វហ្គានីស្ថាន ដែលភៀសខ្លួនមករស់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយគ្មានឯកសារស្នាក់នៅត្រឹមត្រូវស្របទៅតាមច្បាប់និតិវិធីមានចំនួនជាង១.៧លាននាក់ ។ … Read More

ស្របពេលក្រុមមន្ត្រីលោក Biden ស្វែងរកជំនួយសម្រាប់ អ៊ីស្រាអែល និងអ៊ុយក្រែន ក៏មានតវ៉ាប្រឆាំងសង្រ្គាមរំខានសវនាការសភាអាមេរិក

អាមេរិក៖ ទីប្រឹក្សាជាន់ខ្ពស់២រូបរបស់លោកប្រធានាធិបតី Joe Biden បានស្នើឱ្យសមាជិកសភាអាមេរិកផ្តល់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ដល់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា នៅឯសវនាការសភា ដែលត្រូវបានរំខានម្តងហើយម្តងទៀត ដោយក្រុមអ្នកតវ៉ា ដែលបានរិះគន់ក្រុមមន្រ្តីអាមេរិក ចំពោះការគាំទ្រនូវអ្វី ដែលពួកគេហៅថា អំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ។ នៅពេលសវនាការចាប់ផ្តើម ក្រុមបាតុករប្រឆាំងសង្រ្គាមបានលើកបាតដៃប្រឡាក់ថ្នាំក្រហម ។ ក្រោយមកនគរបាលវិមានកាពីតូលបាននាំពួកគេចេញពីបន្ទប់ បន្ទាប់ពីបានស្រែកពាក្យស្លោករួមមាន “ឈប់បាញ់ឥឡូវនេះ!” ការពារកុមារនៃហ្គាហ្សា!” និង “បញ្ឈប់ការផ្តល់មូលនិធិដល់អំពើប្រល័យពូជសាសន៍” ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ … Read More

UN៖ ហ្គាហ្សា ក្លាយជា វាលពិឃាតកុមារគួរឲ្យសង្វែគ

បរទេស៖ UNICEF ជាពាក្យហៅកាត់ពី មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់នៅ ក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យពីអំពើហិង្សា និងវិបត្តិទឹកជាដើម។ លោក James Elder អ្នកនាំពាក្យរបស់អង្គការ UNICEF បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ នៅទីក្រុងហ្សឺណែវថា៖ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោកបានកត់សម្គាល់ថា កុមារជាង៣៤៥០នាក់មកហើយនៅភាគីខាងប៉ាឡេស្ទីនត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។ ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើង នៅពេលដែលអ៊ីស្រាអែល កំពុងចាប់ផ្តើមបង្កើនការវាយលុកដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតប ទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល១៤០០នាក់កាលពីថ្ងៃទី៧ ខែតុលា … Read More

យេមែន៖ បានចូលរួមនៅ ក្នុងជម្លោះរវាងអ៊ីស្រាអ៊ែល និងហាម៉ាស

បរទេស៖ រដ្ឋាភិបាល Houthi នៅទីក្រុង Sanaa បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រជនប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះបន្ថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់ RT ។ ក្នុងនោះយ៉ាងហោចណាស់មីស៊ីលមួយគ្រាប់បានហោះពីលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្របញ្ចេញសញ្ញាប្រុងប្រយ័ត្នកើតឡើង ។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេមែន ឧត្តមសេនីយទោ Yahya Saree បាននិយាយថា៖កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់បង្ហោះកាំជ្រួចផ្លោង និងកាំជ្រួច Cruise ជាច្រើន និងយន្តហោះគ្មានមនុស្សបើកមួយចំនួនធំ ទៅកាន់គោលដៅផ្សេងៗរបស់អ៊ីស្រាអែល នៅក្នុងទឹកដីដែលកាន់កាប់របស់ពួកគេ។ លោក Saree … Read More

បន្ទាប់ពីការចាក់មនុស្សនៅខាងក្រៅបរិវេណការិយាល័យប្រធានាធិបតី ជនជាតិកូរ៉េខាងត្បូង ព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ

កូរ៉េខាងត្បូង៖  អ្នកស្រុកកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេមានការព្រួយបារម្ភ អំពីសុវត្ថិភាពសាធារណៈបន្ទាប់ពីមន្ត្រីនគរបាលពីរនាក់ ត្រូវបានគេចាក់ នៅខាងក្រៅបរិវេណនៃការិយាល័យប្រធានាធិបតីក្នុងរដ្ឋធានី សេអ៊ូលមក ។ មន្ត្រីនគរបាលម្នាក់ ត្រូវបានចាក់ចំពោះ និង ម្នាក់ទៀត ចំដៃខាងឆ្វេងនៅម៉ោង១:២០នាទីរសៀល បន្ទាប់ពីមន្ត្រីនគរបាលទាំងពីររូបនោះ បានព្យាយាមបង្រ្កាបបុរសចំណាស់វ័យ៧០ឆ្នាំម្នាក់ ដែលបានស្រែកពីមុខបរិវេណការិយាល័យប្រធានាធិបតី។ ពួកគេនិយាយថា មន្ត្រីនគរបាលពីរនាក់នោះ ត្រូវបានគេដឹកទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗផងដែរ បើតាមការរាយការណ៍ពីទីភ្នាក់ងាព័ត៌មានយុនហាប់ (Yonhap) ។ អ្នកក្រុងសេអ៊ូលម្នាក់ បាននិយាយថាព្រឹត្ដិការណ៍ដ៏រន្ធត់បែបនេះ បានកើតមានឡើងជាញឹកញាប់ ដែលធ្វើអោយនាងមានអារម្មណ៍ថាពុំមានសុវត្ថិភាពនៅពេលធ្វើដំណើរពេលយប់ ។ ការិយាល័យព័ត៌មានយុនហាប់ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ … Read More

បេសកជន៖ UN និងទីភ្នាក់ងាររបស់ស្ថាប័ននេះ បានធ្វើឲ្យខកចិត្តដល់អ៊ីស្រាអែល

បរទេស៖  នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ ទី៣០ ខែតុលា កន្លងមកនេះ បានលើកឡើងថា ប្រទេសរបស់លោកស្រី ត្រូវបាន «ធ្វើឲ្យខកចិត្ត» ដោយស្ថាប័នពិភពលោកមួយនេះ ជាមួយការលើកឡើងថា បណ្ដាប្រធានទីភ្នាក់ងាររបស់ស្ថាប័ន មិនបានធ្វើការឲ្យបានគ្រប់គ្រាន់ ដើម្បីថ្កោលទោសចលនាអ៊ីស្លាមនិយម គឺក្រុមហាម៉ាស និងការកើនឡើងនូវការប្រឆាំងនឹងពួកជ្វីហ្វនោះទេ។ លោកស្រី Meirav Eilon Shahar ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំត្រូវតែនិយាយ ដោយជាក់ស្ដែង អង្គការសហប្រជាជាតិ បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលខកចិត្ត» … Read More