បណ្តេញជនជាតិជប៉ុនចំនួន២៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចេញពីកម្ពុជា
ភ្នំពេញៈ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិជប៉ុនសរុប២៥នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បញ្ជាក់ថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារលេខ៦៩ … Read More