កម្លាំងនគរបាលឃាត់អប់រំក្រុមក្មេងទំនើង១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងនៅខណ្ឌឬស្សីកែវ ដកហូតម៉ូតូ១៨គ្រឿង

ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំអប់រំក្រុមក្មេងទំនើង១៨នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបានសរុបចំនួន១៨គ្រឿង។ យ៉ាងណាមិញសមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជំរុញឱ្យពួកគាត់ជួយណែនាំអប់រំ បន្ថែម។ចំណែកឯក្រុមក្មេងទំនើងទាំង១៨នាក់ សមត្ថកិច្ចបាន អប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទៅនឹងច្បាប់តទៅទៀត ព្រមទាំងឱ្យដោះដូរបំពង់ស៊ីម៊ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ … Read More

បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី៥៨នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:២០នាទី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ៥៨នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបបាននៅចំណុចក្រុមទី០៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ … Read More

សូមបង្កើនប្រុងប្រយ័ត្ន ! ស្លាប់ ៩នាក់ និងរបួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

នៅទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែមីនា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ធ្ងន់ ១២នាក់ ស្រាល ៤នាក់)។ គ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើក កើតនៅលើករាជធានី ខេត្ត ចំនួន ៧ រួមមានៈ ខេត្តកំពង់ចាម ស្លាប់ ១នាក់ កំពង់ស្ពឺ ស្លាប់ ៣នាក់ និងរបួស ៤នាក់ ភ្នំពេញ ស្លាប់ … Read More

ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។ បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ … Read More

មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៧០០គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និង ដឹកនាំសម្របសម្រួលដោយ លោក … Read More

គ្មាន​ការ​ទទួល​ខុសត្រូវ​លេីសត្វចិញ្ចឹមបង្កគ្រោះថ្នាក់បណ្ដាល​ឲ្យស្លាប់មនុស្សពីរនាក់​ និងងាប់សត្វគោមួយក្បាល​

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង ០០នឹង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤មានករណីគ្រោះថ្នាក់ចរា​ចរ​ណ៍ នៅ​លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​( ៤៦-៤៧ ) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម៉ូតូ០១គ្រឿងម៉ាកយ៉ាន់ម៉ាហាអុិច-អរ (XR) ព័ណខ្មៅពាក់ផ្លាកលេខភ្នំពេញ​1X​Q​-5354បើកបរពីទិសខាងកើត ទៅទិសខាងលិច​ អ្នកបើកបរឈ្មោះ​ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ​ អ្នករួមដំណើរ​ឈ្មោះ​ ឡាំ បូរាណ ភេទប្រុស​ អាយុ​២​៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច  … Read More

ក្រោយក្មេងទំនើងប្រុងណាត់កាប់គ្នា ឥឡូវបញ្ជូនពួកគេ១២នាក់ ទៅតុលាការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង១២នាក់ ទៅតុលាការ (ក្រុមក្មេងផ្សារកណ្តាល) ដោយពួកគេបានត្រៀមដាវ បម្រុងណាត់កាប់គ្នា ជាមួយក្រុមក្មេងទំនើង (មាន់ទឹក) នេះបើតាមហ្វេសប៊ុក របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការ នគរបាលរាជធានីភ្នំពេញ ។ បើតាមលោក សំ វិច្ឆិកា ក្រុមក្មេងទំនើងទាំងនេះ ក៏បានបើកម៉ូតូបុកសមត្ថកិច្ច បណ្តាលឲ្យរងរបួស១នាក់ផងដែរ ខណៈសមត្ថកិច្ចដេញឃាត់ ពួកគេហៅសួរនាំ ៕

ស្រ្តីមេម៉ាយ ជាអ្នកលក់សាច់ជ្រូកម្នាក់ អត្តឃាត ចង ក សម្លាប់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ

ភ្នំពេញ៖ ស្រ្តីមេម៉ាយម្នាក់ដែលស្គាល់ថាមានមុខរបរលក់សាច់ជ្រូកបង្កការភ្ញាក់ផ្អើលតាំងពីព្រឹកបានសម្រេចចិត្ត ធ្វើអត្តឃាត ចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជាន់ទី១ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋនបានចុះត្រួតពិនិត្យសពជនរងគ្រោះហេតុការកើតឡើង កាលម៉ោង៨ព្រឹក ថ្ងៃទី១១ ខែ មិនា ឆ្នាំ ២០២៤នៅចំណុចខាងក្រោយផ្សារបន្លែ តាមផ្កូវ៣៦៧ ស្ថិតនៅភូមិកណ្ដាល សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ សពមានឈ្មោះ រ៉ាត់ យៀប អាយុ៤៦ឆ្នាំ មុខរបរលក់សាច់ជ្រូក ស្នាក់នៅបន្ទប់ជួល៕

មកស្វែងយល់ពី ផ្លាកលេខរថយន្ត ទាំងអស់គ្នាបងប្អូន

°°°°° ផ្លាកលេខ រដ្ឋ លេខកូដ សំគាល់ស្ថាប័នឬអង្គភាព°°°° —-#សែទុកគ្រាន់ជាចំណេះដឹងទូទៅទុកមើលលេងៗពេលទំនេរ រដ្ឋ-01 ព្រឹទ្ធសភា រដ្ឋ-02 រដ្ឋសភា រដ្ឋ-03 រាជរដ្ឋាភិបាល រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី រដ្ឋ-06 ក្រសួងការពារជាតិ រដ្ឋ-07 ក្រសួងមហាផ្ទៃ រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋ-11 … Read More