បង្ក្រាបជនសង្ស័យ៥នាក់នៅក្រុងបាត់ដំបង ក្រោមបទបញ្ជាពីស្នងការខេត្ត
បាត់ដំបង÷ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ២២:៣០ នាទី នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាប ករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ចំនួន ០៥ នាក់មកកាន់ស្នងការដ្ឋាន ។
1-ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាអ្នកបើកម៉ូតូ )
2-ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប )
3-ឈ្មោះ ខុន រតនា ហៅ ប៉ោង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាបក្សពួក )
4-ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាបក្សពួក )
5-ឈ្មោះ ឈិន ជីវន្ត័ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាបក្សពួក )
👉 កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០៥:៤៨ នាទី នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ រួមជាមួយឈ្មោះ អ៊ុន សុភាព បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿង ឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងជិះម៉ូតូនៅតាមដងផ្លូវចំណុចកើតហេតុខាងលើ ហើយជិះរត់គេចខ្លួនបាត់ ។
📍 វត្ថុតាងដកហូតរួមមាន ៖
– កាបូបស្ពាយចំនួន ០១
– ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
– ម៉ូតូ ០១ គ្រឿងម៉ាក HONDA SCOOPY ពណ៌ ស ផ្កាឈូក ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-7343
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕