សូមបង្កើនប្រុងប្រយ័ត្ន ! ស្លាប់ ៩នាក់ និងរបួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

នៅទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែមីនា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ធ្ងន់ ១២នាក់ ស្រាល ៤នាក់)។

គ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើក កើតនៅលើករាជធានី ខេត្ត ចំនួន ៧ រួមមានៈ ខេត្តកំពង់ចាម ស្លាប់ ១នាក់ កំពង់ស្ពឺ ស្លាប់ ៣នាក់ និងរបួស ៤នាក់ ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ៥នាក់ រតនគីរី ស្លាប់ ២នាក់ និងរបួស ១នាក់ សៀមរាប ស្លាប់ ១នាក់ ប៉ៃលិន របួស ៥នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់ និងរបួស ១នាក់។ ចំនួនតួលេខអ្នកស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង៤រសៀល។

នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕