ស្លាប់មួយ របួសស្រាល៣នាក់ ដោយសារម៉ូតូធុនធំស្លាកលេខនគរបាល ជិះបុករះម៉ូតូ៣គ្រឿង។
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូធុនធំមួយគ្រឿងពាក់ស្លាកលេខនគរបាល ល្បឿនលឿនជ្រុលបុករះម៉ូតូ៣គ្រឿង បន្តបន្ទាប់ បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែក២នាក់ទៀតរបួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់ រីឯបុរសជិះម៉ូតូបង្កក្រោយពីពលរដ្ឋឃាត់បានមួយសន្ទុះ ក្រោយមកបានគេចខ្លួនទៅបាត់ ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវសម្តេច ជា ស៊ីម មុខផ្សារបឹងបៃតង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពនៅកន្លែងក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូធុនធំមួយគ្រឿង ម៉ាកCRF … Read More