បាក់ជញ្ជាំងការដ្ឋានមួយកន្លែងបណ្ដាលឱ្យសង្កត់លើកម្មករម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់…

ភ្នំពេញ÷បុរសជាកម្មករ៣នាក់ម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះភ្លាមៗបន្ទាប់ពីពួកគេកំពុងបិទជញ្ជាំងកុំឲ្យជ្រាបទឹកខណះមានអេស្កាវ៉ាទ័រកាយដីបណ្ដាលឱ្យស្រុតបាក់ជញ្ជាំងសង្កត់លើ។ ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង៣៧រសៀលថ្ងៃទី២៧ខែមិនាឆ្នាំ២០២៤ ស្ថិតក្នុងភូមិធ្លក សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ។ សពមានឈ្មោះ ចឹក ចន្ថា ភេទប្រុសអាយុ៣២ឆ្នាំ ជាកម្មករអ៊ុតកៅស៊ូបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកំប្បាសខេត្តតាកែវ តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយមានក្រុមកម្មករសំណង់ជាច្រើននាក់កំពុងធ្វើការងារ សំណង់ នៅខាងក្នុងអាងទឹកក្រោមដី ខណះដែលជនរងគ្រោះកំពុងតែនៅអ៊ុតកៅស៊ូលើជញ្ជាំងនៅផ្នែកពីខាងក្នុងដើម្បីកាពារជម្រាបទឹកភ្លាមនោះដែរស្រាប់តែមានអេស្ការវ៉ាទ័របានកាយប្រមូលខ្សាច់នៅក្នុងការដ្ឋានបណ្តាលឲ្យស្រុតបាក់ជញ្ជាំងសង្កត់ទៅលើជនរងគ្រោះនិងកម្មករនៅក្នុងអាងស្កុបទឹកបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ ចំណែក៣នាក់ទៀតបានគេចផុតគ្រាន់តែរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។ បន្ទាប់មក ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញឲ្យចុះមកទីតាំងកើតហេតុខាងលើ។ ក្រោយពីសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចុះមកដល់ទីតាំងពិនិត្យទៅលើសពរួច។ក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

បង្ក្រាបជនសង្ស័យ៥នាក់នៅក្រុងបាត់ដំបង ក្រោមបទបញ្ជាពីស្នងការខេត្ត

បាត់ដំបង÷ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី ២៣ ខែ … Read More

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា ការពិនិត្យជាតិស្រវឹង អនុវត្តពីម៉ោង១១យប់ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយការអនុវត្តចាប់ពីម៉ោង៨ គឺឆែកអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅរាជធានីភ្នំពេញ អនុវត្តចាប់ពីម៉ោង១១យប់តទៅ ដោយធ្វើឡើងរយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងទៀតថា សម្រាប់ការអនុវត្តចាប់ពីម៉ោង៨យប់ទៅនោះ គឺជាការត្រួតពិនិត្យរដ្ឋបាលជំហរ ឆែកឆេរអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្រោយទទួលបាននូវចម្ងល់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ … Read More

គ្រោះថ្នាក់ចរាចរណ៍!យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់នៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាតុឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខស្រះសួគ៍ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ ពេលកើតហេតុ គេឃើញម៉ូតូម៉ាកTODAY មួយគ្រឿង គ្មានស្លាកលេខ បើកបរដោយយាយម្នាក់ដឹកចៅប្រុស ចៅស្រី២នាក់ អាយុ៦ទៅ៧ឆ្នាំ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូម៉ាកឌ្រីមពាក់ផ្លាកលេខ (ប.មានជ័យ 1W-3155) បើកបរពីកើតទៅលិចដោយបុរសម្នាក់ក្នុងល្បឿនលឿន បណ្តាលឲ្យបុកពេញទំហឹង បង្កឲ្យលោកយាយបាក់កដៃឆ្វេង ចៅប្រុសស្រីរបួសក្បាលដៃជើងដងខ្លួនរងរបួសធ្ងន់ ចំណែកបុរសភាគីម្ខាងទៀតរងរបួសស្រាល។ … Read More

អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ស្ត្រីម្នាក់ ពីបទធ្វើចរាចរណ៍លក់អាវុធ កែច្នៃបាញ់គ្រាប់លោហៈ ស្របតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ ដែលជាម្ចាក់គេហទំព័រហ្វេសប៊ុកឈ្មោះ ស្តេចជំពាម KH ដែលបានបង្ហោះលក់អាវុធកែច្នៃប្រើគ្រាប់លោហៈ ពីបទ «ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ លក់អាវុធ កែច្នៃបាញ់ គ្រប់លោហៈ» ដែលបានប្រព្រឹត្តនៅតាមរយៈបណ្តាញសង្គម Facebook កាលពីកំឡុងឆ្នាំ២០២២ រហូតបច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ គួរឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam … Read More

កម្លាំងនគរបាលឃាត់អប់រំក្រុមក្មេងទំនើង១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងនៅខណ្ឌឬស្សីកែវ ដកហូតម៉ូតូ១៨គ្រឿង

ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំអប់រំក្រុមក្មេងទំនើង១៨នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបានសរុបចំនួន១៨គ្រឿង។ យ៉ាងណាមិញសមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជំរុញឱ្យពួកគាត់ជួយណែនាំអប់រំ បន្ថែម។ចំណែកឯក្រុមក្មេងទំនើងទាំង១៨នាក់ សមត្ថកិច្ចបាន អប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទៅនឹងច្បាប់តទៅទៀត ព្រមទាំងឱ្យដោះដូរបំពង់ស៊ីម៊ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ … Read More

បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី៥៨នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:២០នាទី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ៥៨នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបបាននៅចំណុចក្រុមទី០៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ … Read More

សូមបង្កើនប្រុងប្រយ័ត្ន ! ស្លាប់ ៩នាក់ និងរបួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

នៅទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែមីនា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ធ្ងន់ ១២នាក់ ស្រាល ៤នាក់)។ គ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើក កើតនៅលើករាជធានី ខេត្ត ចំនួន ៧ រួមមានៈ ខេត្តកំពង់ចាម ស្លាប់ ១នាក់ កំពង់ស្ពឺ ស្លាប់ ៣នាក់ និងរបួស ៤នាក់ ភ្នំពេញ ស្លាប់ … Read More

ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។ បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ … Read More