ស្លាប់មួយ របួសស្រាល៣នាក់ ដោយសារម៉ូតូធុនធំស្លាកលេខនគរបាល ជិះបុករះម៉ូតូ៣គ្រឿង។

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូធុនធំមួយគ្រឿងពាក់ស្លាកលេខនគរបាល ល្បឿនលឿនជ្រុលបុករះម៉ូតូ៣គ្រឿង បន្តបន្ទាប់ បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែក២នាក់ទៀតរបួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់ រីឯបុរសជិះម៉ូតូបង្កក្រោយពីពលរដ្ឋឃាត់បានមួយសន្ទុះ ក្រោយមកបានគេចខ្លួនទៅបាត់ ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវសម្តេច ជា ស៊ីម មុខផ្សារបឹងបៃតង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពនៅកន្លែងក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូធុនធំមួយគ្រឿង ម៉ាកCRF … Read More

នៅវត្តស្វាយចេកចាស់ស្រុករំដួល អគ្គីភ័យឆាបឆេះរោងដាក់ឈើមួយកន្លែងអស់ស្ទើទាំងស្រុង។ 

ស្វាយរៀង៖ ការប្រមូលសំរាមដុតជាភ្នក់ភ្លើង បណ្តាលឲ្យអគ្គីភ័យមួយបានកើតឡើង ឆាបឆេះរាលដាលដល់រោងដាក់ឈើមួយកន្លែង នៅក្នុងវត្តស្វាយចេកចាស់ ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ជួយបាញ់ទឹកអស់រយៈពេលជិត៨ម៉ោង ទើបគ្រប់គ្រងបានរលត់ទាំងស្រុង។ កាលពីវេលាម៉ោង១០ជាងយប់ ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ បានកើតឡើងនូវហេតុការណ៍ខាងលើ ស្ថិតនៅភូមិស្វាយចេក ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ នៅមុនពេលកើតហេតុ នៅម៉ោង៦ជាងយប់ព្រះសង្ឃគង់ក្នុងវត្ត បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោងខ្ទង់៧-៨យប់លោកក៏បានឡើងទៅសឹងលើកុដិបាត់ទៅ បើតាមការឲ្យដឹងពីសមត្ថកិច្ច ។ ប្រភពបានបន្តទៀតថា លុះដល់ម៉ោង១០ជាង ស្រាប់តែលឺសំឡេងបង្កការភ្ញាក់ផ្អើលព្រះសង្ឃក្នុងវត្តកំពុងសឹង ឡើងមកជួយពន្លត់តែភ្លើងមិនអាចពន្លត់បានក៏រាយការណ៍ មកសមត្ថកិច្ចជួយអន្តរាគមន៍ប្រើរថយនត្តពន្លត់អគ្គីភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន ១០០%។ … Read More

សូមពុកម៉ែបងប្អូនថែរក្សាសុខភាព! ចាប់ពីថ្ងៃទី២៤-២៦ ធ្នូ អាកាសធាតុ នឹងបន្តចុះត្រជាក់ ក្នុងសីតុណ្ហភាពចន្លោះ ១៦-២២°C។ 

ភ្នំពេញ៖ សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមបានចេញស្ដីអំពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានឱ្យដឹងថា ចន្លោះពីថ្ងៃទី២៤-២៦ ធ្នូ អាកាសធាតុបន្តចុះត្រជាក់ ក្នុងសីតុណ្ហភាពអប្បបរមាពី១៦-២២°C ទៅតំបន់វាលទំនាប និងខ្ពង់រាប។ នៅលើប្រទេសចិនរងប្រព័ន្ធសម្ពាធខ្ពស់ នៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសបន្តចុះត្រជាក់នៅពេលព្រឹក៖ ១/តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង … Read More

ស្លាប់ ៦៩នាក់ របួស ២៤៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ។

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃ រយៈពេល ២សប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ករណី ដែលបណ្ដាលឱ្យស្លាប់ ចំនួន ៦៩នាក់ និងរងរបួស ចំនួន ២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០ មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតងគ្រោះច្រើនជាងគេ។ ហេតុនេះហើយបានជាឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា … Read More

ជនសង្ស័យបើករថយន្ដ Jeep បុកមនុស្សស្លាប់ នៅខណ្ឌទួលគោក បានចូលខ្លួនសារភាពហើយ។

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យបើករថយន្ដ Jeep ដែលបុកមនុស្សស្លាប់នៅខណ្ឌទួលគោក បានចូលខ្លួនសារភាពហើយ ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យបើករថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។ នៅចំពោះមុខនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ សូមជម្រាបថា ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep … Read More

ផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ដ្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ១៥នាក់។ 

ភ្នំពេញ៖ មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ តាមរយៈលិខិតបង្គាប់ការរបស់ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ដែលត្រូវបានផ្អាកការងារបណ្ដោះអាសន្ន នោះ ត្រូវមកបង្ហាញមុខនៅការិយាល័យរដ្ឋបាល-សរុប រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕

👉 សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

➤ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ ➤ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន) ➤ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងពេលពិនិត្យផ្ទៃពោះ មុននិងក្រោយសម្រាល និងចាក់វាក់សាំងកូនរហូតអាយុ២ឆ្នាំ 👉 សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។ … Read More

សាកលវិទ្យាល័យភូមិន្ទកសិកម្ម៖ ជ្រើសរើសមន្ត្រីកិច្ចសន្យា ចំនួន ១០៥នាក់ ឱ្យចូលបម្រើការងារក្នុងអង្គភាពក្រោមឱវាទមួយចំនួន.. 

សេចក្តីជូនដំណឹង របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្តីពី ការជ្រើសរើសមន្ត្រីកិច្ចសន្យាចំនួន ១០៥នាក់ ឱ្យចូលបម្រើការងារក្នុងអង្គភាពក្រោមឱវាទមួយចំនួន ប្រចាំឆ្នាំ២០២៤ វគ្គ២ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អ្នកនាំពាក្យថា ក្រសួងមហាផ្ទៃ កំពុងពិនិត្យករណីពលរដ្ឋប៉ះសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាជួយការងារចរាចរណ៍នៅកន្លែងលក់ទឹកអំពៅ!

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះករណីពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្បែរកន្លែងលក់ទឹកអំពៅ នៃគោលដៅចរាចរណ៍កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការបញ្ជាក់ពីអ្នកនាំពាក្យរងរូបនេះ បានធ្វើឡើងបន្ទាប់ពីមានករណីផ្សព្វផ្សាយព័ត៌មានមួយក្នុងន័យស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិ «ពិនិត្យមើលបុគ្គលម្នាក់ថាជាមន្ត្រីនគរបាល ឬជាអ្វីឱ្យប្រាកដ? ដោយសំអាងថាបុគ្គលនោះគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមវិទ្យុទាក់ទង និងថាបុគ្គលនោះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដី និងអកប្បកិរិយា(មិនសមរម្យ)មកលើប្រជាពលរដ្ឋ។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា … Read More