ឆក់ទូរស័ព្ទពីស្ត្រីម្នាក់ ពីក្រុមចោរ៣នាក់ជិះម៉ូតូមួយគ្រឿង រត់មិនរួចអ្នកភូមិស្ទាក់ចាប់បានម្នាក់
បន្ទាយមានជ័យ៖ ករណីឆក់ទូរសព្ទពីស្ត្រីម្នាក់ ពីក្រុមចោរ៣នាក់ជិះម៉ូតូមួយគ្រឿង តែត្រូវអ្នកស្រុកស្ទាក់ចាប់បានម្នាក់ រត់រួច២នាក់ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩ និង៥០នាទី យប់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខសាលារៀនវិទ្យាល័យអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អ្នកឃើញហេតុការណ៍បានលើកឡើងថា ក្នុងពេលកើតហេតុ មានស្រ្តីម្នាក់ បានជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿង កាន់ទូរស័ព្ទអាយហ្វូន១៤ប្រូ ធ្វើដំណើរតាមផ្លូវតារាងបាល់មុខសាលាវិទ្យាល័យអូរជ្រៅ ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រុស ស្រី បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ដែលបណ្តាលឲ្យដួលរងរបួសស្រាល ។ ភ្លាមៗនោះ … Read More