តុលាការចោទប្រកាន់ ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
នៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលបានប្រើប្រាស់ហិង្សាប្រើដាវ និងពូថៅ បង្កហិង្សាកាប់ប្រហារដល់ជនរងគ្រោះជាច្រើននាក់ ត្រូវបានលោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ចំនួន០២បទល្មើស និងបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធីច្បាប់បន្ត ។ ចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស » និងបទ « ប៉ុនប៉ងឃាតកម្ម » តាមមាត្រា ២១៨ , មាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ លើជនជាប់ចោទទាំង០៤នាក់ ។ … Read More