នគរបាលបានឃាត់ខ្លួនប៉ូលីសម្នាក់ មានឋានៈជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿញៀន និងមន្ត្រី៤នាក់ផ្សេងទៀត ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន !!!
ភ្នំពេញ៖ នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួននគរបាលជាឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤ នាក់ផ្សេងទៀត បញ្ជូនទៅតុលាការ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ប្រភពព័ត៌មានបានឱ្យដឹងថា នគរបាលនៃនាយកដ្ឋានចារកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ដោយមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន។ បើតាមប្រភពបន្ថែមថា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅមានឈ្មោះ វ៉ាន់ កុសល មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ កាន់ជំនាញ ក៨ ។ ប្រភពព័ត៌មានបន្ថែមថា ក្រោយឃាត់ខ្លួន នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនសំណុំរឿងនេះទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ … Read More