ចូលឆ្នាំចិន ! ឃាត់ខ្លួនក្មេងទំនើង ៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបចំនួន ៨ករណី

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺកំឡុងចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់។ លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហា កើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់។ អ្នកនាំពាក្យរង … Read More

សមត្ថកិច្ចខណ្ឌកំបូល ក្របួចក្រុមឆក់ទូរស័ព្ទបានសម្រេច

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌកំបូលប្រដេញតាមស្ទាក់ចាប់ខ្លួន ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ព្យាយាមរត់គេច កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនវាលស៊ុន ស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ដេញតាមចាប់បាននៅផ្លូវលំ ប្រឡាយតាហោ មុខវត្តព្រៃឫស្សី ភូមិព្រៃរមាស២ សង្កាត់បឹងធំ ខណ្ឌកំបូល ។ ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ជាតិ ចាន់ប្រាថ្នា ភេទប្រុស អាយ១៧ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅភូមិ … Read More

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រីចំនួន០១នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕

ក្រុមក្មេងទំនើង៥នាក់មកលេងគីរីរម្យលាក់ទុកអាវុធ(កាំបិត,ដំបងដែក,ជំទាមកៅស៊ូគ្រាប់ដែក)ដាក់តាមខ្លួនត្រូវបានសមត្ថកិច្ចនៅគោលដៅឃាត់ និងដកហូត

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី នៅចំណុចផ្លូវចុះពីឧទ្យានជាតិគីរីរម្យ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការស្ទាក់ឆែកឆេរ ក្រុមក្មេង ជាមុខសញ្ញាបង្កហិង្សាលេីភ្នំគីរីរម្យ ចៃដន្យសមត្ថកិច្ចបានស្ទាក់ត្រួតពិនិត្យម៉ូតូ០៣គ្រឿង មនុស្ស ០៥នាក់ និងឆែកឆេររកឃេីញ ៖ ជំពាមកៅស៊ូចំនួន ០១ ដំបងពីរកំណាត់ចំនួន ០១ កាំបិតតាំងតោចំនួន ០២។ ជនសង្ស័យជាបក្ខពួកជាមួយក្រុមជនបង្កហឹង្សារួមមាន៖ ១-ឈ្មោះ ខាំ ឈិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រែព្រុំ ឃុំដំណាប់អំពិល ស្រុកអង្គស្នួល … Read More

អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណ

រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។ លោក … Read More

នគរបាលរាជធានីភ្នំពេញ យប់មិញឃាត់យានយន្ត ល្មើសបាន៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង

ភ្នំពេញ៖ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានី បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្នុងនោះបានឃាត់យានយន្តល្មើសបាន ៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលបានលទ្ធផល ធ្វើឡើងក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ … Read More

អនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

នៅថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការបង្ក្រាប ករណី៖ ក្មេងទំ..នើ..ង កើតហេតុ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:០៥នាទី ចំណុច៖ បណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល. ជនស..ង្ស័យ ចំនួន០៤នាក់ … Read More

ករណីបាញ់សម្លាប់សង្សាររួចបាញ់ខ្លួនឯងនៅខណ្ឌសែនសុខ បុរសជាមេធាវី រីឯនារីរងគ្រោះជាអ្នករកស៊ីលក់អនឡាញ…

ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌធ្វើឲ្យបុរសម្នាក់បានយកកាំភ្លើងបាញ់សម្លាប់សង្សាររបស់ខ្លួនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម្មនៅនឹងកន្លែងកើតហេតុ ករណីផ្ទុះអាវុធបណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងការពីរវេលាម៉ោង ៨នឹង៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនដៃដល់មានឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ យកតាមប្រភពពីម្ដាយជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះឡានជាមួយនឹងកូនស្រីរបស់គាត់គោលបំណងឡើងមកភ្នំពេញទៅលេងខេត្តកោះកុង ស្រាប់តែមកដល់ផ្លូវបទចូលបូរីមានរថយន្តមួយគ្រឿងបើកមកកាក់ពីមុខឃើញសុភាពការណ៍មិនស្រួលកូនស្រីរបស់គាត់បានបើកអែបខាងហើយឲ្យគាត់អង្គុយនៅក្នុងរថយន្ត ស្រាប់តែកូនស្រីរបស់គាត់ចុះពីលើរថយន្តត្រូវបានបុរសអតីតជាសង្សារចាស់ បានបាញ់សម្លាប់កូនស្រីរបស់គាត់រួចហើយ ក៏បុរសខាងលើក៏បានបាញ់ខ្លួនឯងតាមក្រោយ សូមបញ្ជាក់ផងដែលថាជនដៃដល់បានប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥ផងដែល។ ក្រោយកើតហេតុ … Read More

ទីតាំងល្បែងមួយកន្លែង អាជ្ញាធរឆ្មក់ចុះបង្ក្រាប់ និងឃាត់ខ្លួនចំនួន ២៣នាក់

ភ្នំពេញ៖ ការចុះបង្រ្កាបទីតាំងមួយកន្លែង ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានបង្កប់ល្បែងស៊ីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសស្រី២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន០៤គ្រឿង ។ ក្នុងប្រតិបិត្តការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ០៧ យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីមន្ត្រីនគរបាល ដែលចុះប្រតិបត្តិការបានឲ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ … Read More