ហេតុអ្វីការធ្វើតេស្តឈាមទារកមានសារៈសំខាន់ចំពោះទារកទើបកើត?
ការធ្វើតេស្តឈាមទារក ដើម្បីរកជំងឺកង្វះអរមូនទីរ៉ូអ៊ីតពីកំណើត គឺការធ្វើតេស្តឈាមតាមរយៈការជួសកែងជើងទារក ហើយជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដោយយកឈាម១-២តំណក់ពីកែងជើងទារក ហើយទារកមិនទទួលការឈឺចាប់ទេ ព្រោះកន្លែងនៅកែងជើងជាកន្លែងដែលយកឈាមមិនឲ្យទារកឈឺ។ តាមរយៈការពិនិត្យដ៏សាមញ្ញនេះ ទារកអាចរួចផុតពី ពិការភាពកាយសម្បទា និងស្មារតី។ ១) ហេតុអ្វីការធ្វើតេស្តនេះមានសារៈសំខាន់ចំពោះទារកទើបកើត? – ការធ្វើតេស្តនេះមានសារៈសំខាន់ណាស់ ព្រោះជំងឺនេះអាចធ្វើរោគវិនិច្ឆ័យតាមតែរយៈការយកឈាមទារកទៅពិនិត្យមើល ព្រោះរោគសញ្ញានៃជំងឺនេះស្តែងចេញមកនៅពេលទារកអាយុចាប់ពី ៣អាទិត្យ ទៅ ១ខែ ហើយរោគសញ្ញានោះក៏មានចេញឲ្យច្បាស់ដែលអាចធ្វើឲ្យគ្រូពេទ្យចាប់អារម្មណ៍នៅពេលពិនិត្យសុខភាពទារកច្បាស់។ – ការពិនិត្យឈាមទារកទាក់ទងនិងការព្យាបាល ព្រោះថាបើទារកព្យាបាលទាន់ពេលវេលា លទ្ធផលទទួលបាលផលល្អ គឺទារកអាចរួចផុតពីពិការភាពប្រាជ្ញា និងស្មារតី។ ២) … Read More