ឱកាសល្អសម្រាប់កម្ពុជា ចំពោះការរឹតត្បិតការនាំចេញអង្ករ និងគ្រាប់ធញ្ញជាតិរបស់ឥណ្ឌា
ភ្នំពេញៈ ការរឹតបន្តឹងការនាំចេញអង្ករបាក់ និងអង្ករសប្រភេទផ្សេងទៀតរួមទាំងរឹតបន្តឹងការនាំចេញស្រូវសាលី និងស្ករ និងរក្សាទុកគ្រាប់ធញ្ញជាតិមួយចំនួនរបស់ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេនៅលើពិភពលោក គឺជាឱកាសសម្រាប់កម្ពុជា បើតាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា។ រដ្ឋាភិបាលឥណ្ឌានឹងកំណត់តម្លៃអង្ករ ១ ២០០ ដុល្លារ ក្នុង ១ តោន លើការនាំចេញអង្ករ basmati (អង្ករដ៏ពេញនិយមនៅអាស៊ីខាងត្បូង) ដើម្បីការពារការរត់ពន្ធអង្ករសដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញ។ ចំពោះតម្លៃដែលលក់ចេញ ក្នុងករណីខ្លះមានត្រឹមតែ ៣៥៩ ដុល្លារ ក្នុង ១ តោន ដែលទាបជាងតម្លៃនាំចេញជាមធ្យម ១ ២១៤ ដុល្លារនៅខែនេះ … Read More