ការប្រកាសពី Binance ឈប់គាំទ្រកាក់ BUSD របស់ខ្លួន

BUSD គឺជាកាក់ Stable Coin របស់ Binance ដែលធានាតម្លៃដោយក្រុមហ៊ុនហិរញ្ញវត្ថុរបស់សហរដ្ធអាមេរិកឈ្នោះ PAXOS។ នៅថ្ងៃទី 21 ខែ កុម្ភ: PAXOS ត្រូវបានគណ: កម្មាការមូលប័ត្រសហរដ្ធអាមេរិកប្តឹងទាក់ទងនឹងការបង្កើតកាក់ដែលជាមូលប័ត្រខុសច្បាប់ធ្វើអោយក្រុមហ៊ុនមួយនេះប្រកាសឈប់ផលិតកាក់ BUSD អោយBinance។

ថ្ងៃនេះមានព័ត៌មានទាក់ទងនឹងការឈប់គាំទ្រកាក់ BUSD របស់ Binance នៅខែកុម្ភ: ឆ្នាំ2024 ដោយBinance បានអោយដឹងថាទាក់ទងនឹងច្បាប់ដែលបង្ខំអោយ Binance ឈប់គាំទ្រកាក់ Stable Coin របស់ខ្លួន។ រីឯអ្នកមានកាក់នេះគឺនៅតែអាចដូរបានតម្លៃ 1$ ដដែលតែគ្រាន់តែមិនអាចយកកាក់នេះទៅទិញកាក់ផ្សេងៗបាន។

X ឬ Twitter ទទួលបានLicense មួយឈ្មោះ the Rhode Island Currency Transmission ដែលជា license សំខាន់មួយដែលក្រុមហ៊ុនត្រូវតែមានបើចង់ផ្តល់សេវាកម្មចាយវាយគ្រ៊ីបតូនៅក្នុង Platform របស់ខ្លួននេះបានន័យថា X បានដើរដល់មួយចំនុចទៀតហើយដែលក្រុមហ៊ុនរបស់ខ្លួនអាចមានសិទ្ធិបើកផ្តល់សេវាកម្មចាយវាយគ្រ៊ីបតូនៅក្នុង Platformខ្លួនបាន។

ប្រភព: bitcoinsistemi