ខំសាងឲ្យចេញប្រភេទចំណូលទាំង៨ (Strive to build 8 types of income)

តើរាល់ថ្ងៃនេះខ្លួនយើង មានប្រភពចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន យើងគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ប្រការយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឲ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលខ្លួនកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងមិនអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះទេ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ … Read More

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ កំណត់គោរមងារជា “សម្តេច” ជូនឥស្សរជនជាតិជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ កំណត់គោរមងារជា “សម្តេច” ជូនឥស្សរជនជាតិជាន់ខ្ពស់ ដែលមានមុខដំណែងជា: ១-ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ២-ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៣-នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»

កម្លាំងដ៏ខ្លាំងក្លា របស់រុស្សី និងមិនអាចស្គាល់ពាក្យថា ចុះចាញ់ជាដាច់ខាត

រុស្ស៊ី៖  កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកប្រធានាធិបតី Vladimir Putin បានថ្លែងប្រាប់ទៅកាន់ក្រុម និស្សិតនៅក្នុងប្រទេសរុស្សី ដោយបញ្ជាក់សាជាថ្មីថា ប្រទេសរុស្សី នៅតែជាប្រទេស ដែលមានកម្លាំងខ្លាំងក្លា ហើយមិនអាចស្គាល់ពាក្យថា ចុះចាញ់បានឡើយឬ Absolutely Invincible ។  លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់ទៀតថា កម្លាំងចិត្តដ៏រឹងម់ាំ របស់ពលរដ្ឋរុស្សី បានធ្វើឲ្យប្រទេសរុស្សី ទាំងមូលមិនទន់ខ្សោយ ឬប្រឈមមុខទៅនឹងការចុះចាញ់ ចំពោះមុខអ្នកណាម្នាក់ នោះជាដាច់ខាត បើយោងតាមការ ចេញផ្សាយរបស់ RT ។ លោកប្រធានាធិបតី … Read More

ប្រធានាធិបតីទី៩ របស់សិង្ហបុរីទទួលជ័យជម្នះដ៏ច្រើនលើសលុបរហូតដល់៧០,៤ភាគរយ លោក Tharman  Shanmugaratnam

សិង្ហបុរី៖ ក្រោយពីទទួលបានជ័យជម្នះដ៏ច្រើនលើសលុបដោយទទួលបានសំឡេង ៧០,៤ ភាគរយ លោក Tharman Shanmugaratnam នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសសិង្ហបុរី ។ ក្រោយពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលចុងក្រោយ ដែលត្រូវបានប្រកាសដោយមន្ត្រីរៀបចំការបោះឆ្នោតភ្លាមៗ ដោយរុញឱ្យលោក Ng Kok Song ស្ថិតក្នុងលំដាប់ទី២ ដែលទទួលបាន ១៥,៧២ ភាគរយ តាមពីក្រោយដោយលោក Tan Kin Lian ដែលទទួលបាន ១៣,៨៨ ភាគរយ។ មានសន្លឹកឆ្នោតបដិសេធចំនួន … Read More

កិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅចូលរួមនៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមហ្សង់ ហ្រ្វង់ស័រ តាន់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន សប្តាហ៍ក្រោយនេះ។ ឯកឧត្តម បានបញ្ជាក់ថា ថ្ងៃចន្ទទី០៤ ខែកញ្ញាសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ … Read More

គ្រោះថ្នាក់ចរាចរណ៍ពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញនៅស្រុកសាមគ្គីមុនីជ័យ កម្មករ កម្មារិនី ប្រមាណ៥១នាក់ បានរងរបួស

កំពង់ស្ពឺ៖ កម្មារិនីចំនួន៦៣នាក់ យ៉ាងហោចណាស់៥១នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជិះរថយន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា។ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូ  ត្រង់ចំណុចភូមិអន្លុងចំណារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ មុនកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក HYUNDAI ពណ៌ស  ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1479 បើកបរដោយឈ្មោះ ណែម រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ បើតាមនគរបាលមូលដ្ឋាន បានឱ្យដឹង។ ឃើញថា … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីនៃការស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម

📢ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំលេខ០១៨ ស្តីពីនីតិវិធីនៃការស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លេខៈ ០១៨ សហវ.ស.ណ.ន.អពដ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  Instruction 018 on Procedures for Value Added Tax (VAT) Credit and Return dated 08 Aug 2023

​ឯកអគ្គរដ្ឋ​ទូត​បារាំង ត្រូវបានបណ្តេញចេញដោយ របប​យោធា​នីហ្សេ បញ្ជា​ឱ្យ​ប៉ូលិស​

​នីហ្សេ៖ ប្រទេស​នីហ្សេត្រូវបាន​ដឹកនាំដោយរបប​យោធា​ បានលុបចោល​ទិដ្ឋាការ​របស់​ឯកអគ្គ​រដ្ឋ​ទូត​បារាំង និងបាន​បញ្ជា​ឱ្យ​ក្រុម​ប៉ូលិស បណ្តេញ​ឯកអគ្គ​រដ្ឋទូត​បារាំង​ចេញ។ វិធានការ​នេះ​បានធ្វើ​ឡើងបន្ទាប់ពី​ពួក​យោធា ​បានបញ្ជា​ឱ្យ​អ្នកការទូត​រូប​នេះ ចាកចេញ​ពីប្រទេស​នីហ្សេ​កាលពី​សប្តាហ៍មុ​ន។ លិខិតមួយ​ត្រូវបាន​ចែកចាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នីហ្សេ កាលពីថ្ងៃ​ព្រហស្បតិ៍ត្រូវបានគេ​ជឿ​ថា​ ជាលិខិត​បង្គាប់​បញ្ជា​ទៅកាន់​ក្រសួង​ការបរទេស​នីហ្សេ ដោយ​របបយោធា​ថា «នីហ្សេ​ត្រូវលុបចោល​ប័ណ្ណ​សម្គាល់​ការទូត និងទិដ្ឋាការ​របស់​មនុស្ស​ពាក់ព័ន្ធ រួមទាំង​សមាជិក​គ្រួសារ​របស់​អ្នកការទូត​ទាំងអស់នោះ​ផងដែរ ហើយ​ក្រុមប៉ូលិស​ត្រូវទទួល​បញ្ជា និង​អនុវត្តន៍​វិធានការ​បណ្ដេញ​ចេញ​មួយនេះ»។ ក្រសួង​ការបរទេស​នីហ្សេ កាលពី​សប្តាហ៍​មុនបានឱ្យដឹង​ថា របប​យោធា​បានប្រកាស​ប្រាប់​បេសកជន​បារាំង លោក ស៊ីលវ៉េន អ៊ីតេ (Sylvain Itte) ឱ្យចាកចេញ​ពីប្រទេស​នីហ្សេ ដោយសារ​តែលោកបាន​បដិសេធ​មិនចូលរួម​ក្នុងកិច្ចប្រជុំ​ដែលបាន​គ្រោងទុក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នីហ្សេ រួមទាំង​សកម្មភាព​ផ្សេងៗទៀត​របស់​រដ្ឋាភិបាល​បារាំង ដែលនេះ​គឺជាការប្រឆាំង​នឹងផល​ប្រយោជន៍​របស់​នីហ្សេ។ ​កាលពី​ថ្ងៃព្រហស្បតិ៍​ … Read More