អគ្គីភ័យនៅអាហ្វ្រិកខាងត្បូង មានចំនួនអ្នកស្លាប់រហូតដល់ ៧៤នាក់
JOHANNESBURG៖ អាជ្ញាធរនៅក្នុងតំបន់បាន ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដែលបង្កឡើង ដោយភ្លើងឆេះអគារនៅក្នុងសង្កាត់ ពាណិជ្ជកម្មកណ្តាលនៃទីក្រុងJOHANNESBURG ប្រទេសអាហ្រ្វិកខាងត្បូង បានកើនឡើងដល់ ៧៤នាក់ហើយ បើប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Floyd Blink អ្នកគ្រប់គ្រនៅទីក្រុង Johannesburg បានឲ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ថា “មនុស្សសរុបចំនួន៧៤នាក់ បានបាត់បង់ជីវិតនៅគ្រាដែលផ្ទះល្វែង ដែលពួកគេស្នាក់នៅត្រូវបានឆេះដោយអគ្គីភ័យ ហើយបានធ្វើឱ្យមនុស្សជាង ២០០គ្រួសារ គ្មានផ្ទះសម្បែងអាស្រ័យនៅ” ។
លោកបន្តថា ម្ចាស់អគារ៥ជាន់ ដែលបានតបណ្តាញភ្លើង និងបានតភ្ជាប់បណ្តាញទឹកដោយខុសច្បាប់ ៕