រាជរដ្ឋាភិបាលកម្ពុជា៖ លក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៣២១ អនក្រ.បក ស្តីពី លក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ខែក្រោយនេះ អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាប់ពន្ធនាគាមានការដោះលែង

ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការដោះលែងឲ្យនៅក្រៅឃុំ នៅខែក្រោយ ដោយសារតែវ័យ និងសុខភាពរបស់លោក បើតាមមន្ត្រីនាយកដ្ឋានកែប្រែបានឲ្យដឹងកាលពីថ្ងៃពុធ ទី១៧ ខែមករា កន្លងមកនេះ។ កាលខែសីហា ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ ដើម្បីអនុវត្តការកាត់ទោសរយៈពេល ៨ឆ្នាំពីបទរំលោភអំណាច លោកមហាសេដ្ឋី ថាក់ស៊ីន វ័យ ៧៤ឆ្នាំ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានជំងឺលើសឈាម និងថប់ទ្រូង ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការវិលត្រឡប់មកប្រទេសថៃវិញ ។ បន្ទាប់ពីមានព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ ទោសរបស់លោកត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល … Read More

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ប្រតិទិនឈប់សម្រាកការងារដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤

ប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៖ ០១៤/២៤ ប្រក.អធក ស្តីពី ប្រតិទិនឈប់សម្រាកការងារដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទីភ្នាក់ងារមុខរបរ និងការងារ៖ ឱកាសការងារក្នុងស្រុក មានចំនួន ២៨ ៥៧៥ កន្លែង

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 077 23 23 78 ឬ 016 78 66 55 (Telegram)។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ បណ្ដេញនាយទាហាន ០២រូបទៀត ចេញពីក្របខ័ណ្ឌ ដោយសារពាក់ព័ន្ធគ្រឿងញៀន

ប្រកាសរបស់ ក្រសួងការពារជាតិ លេខ៖ ០៣ លឈ ០១២៤ ស្តីពី ការលុបឈ្មោះ នាយទាហានចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០៧ អនក្រ.បក ស្តីពី ការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការរៀបចំទស្សនកិច្ចជាមួយអង្គការជាតិ អន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន!

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ថានភាពពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅកម្ពុជា ថ្វីដ្បិតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតខ្លះ … Read More

លើកដំបូង ! អ៊ីស្រាអែល ចូលរួមក្នុងការពិភាក្សារូបមន្ត សន្តិភាពនៅអ៊ុយក្រែន

អ៊ីស្រាអែល៖ លោក មីឆែល ប្រូដស្គី (Michael Brodsky) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអ៊ុយក្រែន បាននិយាយកាលពីថ្ងៃទី១៦ ខែមករាថា ក្រុមតំណាងអ៊ីស្រាអែល បានចូលរួមក្នុងការពិភាក្សាអំពីរូបមន្តសន្តិភាពរបស់អ៊ុយក្រែន ជាលើកដំបូង។ រូបមន្តសន្តិភាពរបស់អ៊ុយក្រែន រួមមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ប្រទេស ការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែន និងធ្វើឲ្យអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម។ ផែនការសន្តិភាព ១០ចំណុច បានទទួលការគាំទ្រយ៉ាងទូលំទូលាយ ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន។ លោក ប្រូដស្គី បាននិយាយថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានចូលរួមក្នុងកិច្ចពិភាក្សាដែលបានកើតឡើង នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស ( Davos) … Read More

ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងអ៊ីស្រាអែល នគរបាលអង់គ្លេសនឹងវាយតម្លៃ

អង់គ្លេស៖ មន្ត្រីជំនាញនឹងវាយតម្លៃថា តើត្រូវបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសដែរឬទេ បន្ទាប់ពីការបញ្ជូនពីក្រុមតស៊ូមតិសម្រាប់ប៉ាឡេស្ទីន បើយោងតាមនគរបាលអង់គ្លេស បានលើកឡើងកាលពីថ្ងៃអង្គារ ។ នគរបាលក្រុងឡុងដ៍ បានថ្លែងថា ក្រុមឧក្រិដ្ឋកម្មសង្គ្រាមខ្នាតតូចរបស់ខ្លួន ដែលត្រូវបានរៀបចំនៅក្នុងបញ្ជាការប្រឆាំងភេរវកម្មរបស់ខ្លួន នឹងកំណត់ថាតើសកម្មភាពណាមួយបន្ថែមទៀត ឬការស៊ើបអង្កេតជាផ្លូវការ នឹងត្រូវចាប់ផ្តើមឬយ៉ាងណា។ ក្រុម The Met ដែលជាកម្លាំងនគរបាលដ៏ធំបំផុត និងមានធនធានល្អបំផុតរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា ខ្លួនបានទទួល «ឯកសារ» កាលពីថ្ងៃសុក្រសប្តាហ៍មុនទាក់ទងនឹងការចោទប្រកាន់ដែលទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងបន្តនេះ។ អ្នកនាំពាក្យនគរបាល បានថ្លែងថា៖«ព័ត៌មាននៅក្នុងឯកសារ នឹងត្រូវវាយតម្លៃដោយមន្ត្រីជំនាញ ជាផ្នែកនៃការអនុវត្តវិសាលភាពដើម្បីកំណត់ថាតើមានសកម្មភាពបន្ថែម ឬការស៊ើបអង្កេតផ្លូវការណាមួយនឹងត្រូវធ្វើឡើង”។ … Read More