សម្ដេចធិបតី ហ៊ុន ម៉ាណែត ការងារសំខាន់ចំនួន៣ តែងតែគិតគូរពេលបង្កើតរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងពេលបង្កើតរាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះការងារសំខាន់ៗចំនួន ៣ ដែលសម្ដេចតែងតែគិតគូរ​ដល់ជីវភាព​ប្រជាពលរដ្ឋជាប្រចាំ រួមមាន៖ 1-ការគិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ​នឹង​ត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត 2-បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ក្រៅពីការផ្ដល់ថវិកា 3-តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀតដែលអាចជួយសម្រួល​ដល់ជីវភាព​ប្រជាពលរដ្ឋ​ដើម្បីមានជីវភាពរឹតតែប្រសើរឡើង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកម្មករ និយោជិត  នៅតាមរោងចក្រ សហគ្រាស ចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី ៣ ខែ តុលា … Read More

ក្រោយបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីអង់ការ៉ា ទួរគីបង្កើនការវាយប្រហារសងសឹក ទាំងក្នុងប្រទេសខ្លួន ទាំងនៅអ៊ីរ៉ាក់

ទួរគី៖  ការបើកការវាយប្រហារតាមអាកាស ទួរគីបានដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានឃុំខ្លួនជនសង្ស័យជាច្រើននាក់ទាំងយប់ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្មានម៉ោង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឃើដ បាននិយាយថា ពួកគេបានវាយប្រហារដោយគ្រាប់បែកលើកដំបូងនៅក្នុងរដ្ឋធានីអង់ការ៉ា(Ankara) ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ខ្មាន់គ្រាប់បែក២នាក់បានបំផ្ទុះគ្រាប់បែក ជិតអគាររដ្ឋាភិបាល កាលពីព្រឹកថ្ងៃអាទិត្យ  ក្នុងរដ្ឋធានីអង់ការ៉ា ដោយខ្មាន់បំផ្ទុះគ្រាប់បែកទាំង២នាក់បានស្លាប់ និងនគរបាល២នាក់រងរបួស ។ ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដក្រៅច្បាប់បានអះអាងទទួលខុសត្រូវ។ ទួរគី បានបង្កើនសកម្មភាពយោធាប្រឆាំងនឹងគណបក្សពលករឃឺដ PKK នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើងកាលពីប៉ុន្មានឆ្នាំមុន ក្នុងប្រតិបត្តិការជាច្រើន ដែលខ្លួននិយាយថាពួកគេត្រូវបានធ្វើឡើងក្រោមសិទ្ធិការពារខ្លួនស្របតាមមាត្រាទី៥១នៃច្បាប់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រីឯលោក អាប់ឌុល ឡាទីហ្វ រ៉ាស៊ីដ (Abdul-Latif … Read More

តើនេះជាការពិតដែរឫទេ ដែលថានឹងមានរូបរបស់Cristiano Ronaldo ក្នុងរូបិយប័ណ្ណប្រទេសPortugal

🔥រាជរដ្ឋាភិបាលនៃប្រទេសព័រទុយហ្គាល់មានបំណងតាំង រូបកីឡាករ Cristiano Ronaldo ក្នុងរូបិយប័ណ្ណប្រទេស😍 📣 ព្រោះគាត់ជាវីរះបុរសក្នុងពិភពបាល់ទាត់របស់ប្រទេស Portugal 🇵🇹🐐👑

អត្ថបទអប់រំ

សម្រាប់មនុស្សសម័យទំនេីបជ្រុល៖ ១-មនុស្សចាស់ជរាមិនអាចនៅផ្ទះបាន ក៏ប៉ុន្តែឆ្កែដែលគេចិញ្ចឹមអាចនៅបាន។ ២-មនុស្សចាស់រអ៊ូច្រេីនគួរឲ្យធុញ ក៏ប៉ុន្តែឆ្កែគេព្រុសច្រេីន មិនគួរអោយធុញទេ។ ៣-មនុស្សចាស់វង្វេងវង្វាន់បត់ជេីងធំតូច លែងដឹងពិបាកនិងតាមសម្អាត ក៏ប៉ុន្តែឆ្កែរបស់គេជុះពាសវាលពាសកាល គេកាន់ក្រដាសតាមសម្អាត។ ៤-មនុស្សចាស់ដល់ថ្ងៃពិនិត្យសុខភាព គេថារវល់ ក៏ប៉ុន្តែឆ្កែគេកាត់ក្រចក កាត់រោមបានទៀងទាត់។ ៥- មនុស្សចាស់ចង់ចំណីមិនទៀងទាត់ គេពិបាកផ្គាប់ ក៏ប៉ុន្តែឆ្កែគេរេីសចំណី គេត្រូវស្រូតទៅទិញអោយ។ នៅមានរឿងច្រេីនទៀត ដែលមនុស្សខ្លះ មួយចំនួនតូច ភ្លេចគិតពីចំណុចនេះ

វាសនានិងក្តីស្រម៉ៃក្មេងស្រីម្នាក់នេះឲ្យក្លាយទៅជាម្ចាស់ជ័យលាភីបាន

ថ្វីត្បិតបានមួយកៅអីពីCoachពេជ្រសោភាក៏ពិតមែនប៉ុន្តែអាចនាំវាសនានិងក្តីស្រម៉ៃក្មេងស្រីម្នាក់នេះឲ្យក្លាយទៅជាម្ចាស់ជ័យលាភីបាន🏆 មិនប្រាកដថាទាល់តែបាន4កៅអីសុទ្ធតែបានឈ្នះនោះទេ 1កៅអីក៏ជាឪកាសនៃការបន្តការតស៊ូដែរ😍។ Coach ពេជ្រ សោភាច្បាស់ជាមានមោទនភាពខ្លាំងបំផុតចំពោះគាត់ ហេីយនីកាក៏មិនដឹងថាត្រូវប្រេីពាក្យអរគុណបែបណាឲ្យសក្តិសមទៅកាន់ ពេជ្រ សោភា ទេ សម្រាប់កៅអីដ៏មានតម្លៃមួយនេះ ❤️🏆👏 #ខ្សែរជីវិត #The_Voice_Cambodia_III

អាល់ហ្សេរី៖ ប្រទេសនីហ្សេទទួលយកការសម្រុះសម្រួលរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិនយោបាយ

នីហ្សេ៖  ប្រទេសនីហ្សេ បានទទួលយកការផ្តល់ជូនរបស់អាល់ហ្សេរីក្នុងការសម្រុះសម្រួលក្នុងវិបត្តិនយោបាយរបស់ខ្លួន រយៈពេល៥សប្តាហ៍បន្ទាប់ពីប្រទេសអាហ្វ្រិកខាងជើងនេះ បានស្នើសុំដំណើរការស្តារស្ថានភាពឡើងវិញរយៈពេល៦ខែ ដែលដឹកនាំដោយជនស៊ីវិលម្នាក់ នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសអាល់ហ្សេរី បាននិយាយកាលពីថ្ងៃចន្ទ។ ប្រទេសអាល់ហ្សេរី បានទទួលការជូនដំណឹងជាផ្លូវការរបស់នីហ្សេ អំពីការទទួលយករបស់ខ្លួននូវគំនិតផ្តួចផ្តើមសម្របសម្រួលរបស់លោកប្រធានាធិបតី អាប់ឌែលម៉ាដជីដ តេបបោន (Abdelmadjid Tebboune) បើតាមក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីរបបយោធា ដែលកំពុងកាន់អំណាចរបស់នីហ្សេទេ។ ប្រទេសអាល់ហ្សេរីបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការឆ្លើយតបខាងយោធាចំពោះវិបត្តិ នៅក្នុងប្រទេសនីហ្សេជិតខាង ដែលឆ្មាំប្រធានាធិបតី បានដណ្តើមអំណាច និងបង្កើតរបបយោធា កាលពីខែកក្កដា ដោយនិយាយថា ខ្លួនចង់បានដំណើរការស្តារស្ថានភាពឡើងវិញ រយៈពេលបីឆ្នាំ។ កាលពីចុងខែសីហា រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក អាម៉េដ … Read More

ប្រធានាធិបតីម៉ិកស៊ិក៖ រិះគន់ការគាំទ្រយោធាចំពោះអ៊ុយក្រែន របស់អាមេរិក

អ៊ុយក្រែន៖ លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក កាលពីថ្ងៃចន្ទ ទី២ ខែតុលា បានរិះគន់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដោយលើកឡើងថា វាជារឿង «មិនសមហេតុផល» ហើយបានបង្កើនការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្រ្គាម ខណៈដែលលោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លះបង់ធនធានបន្ថែមទៀត ដើម្បីជួយដល់បណ្ដាប្រទេសនៅអាមេរិកឡាទីន។ ការអំពាវនាវរបស់ លោក Lopez Obrador ជាយូរមកហើយឱ្យសហរដ្ឋអាមេរិក លះបង់មូលនិធិបន្ថែមទៀតដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅអាមេរិកកណ្តាល និងតំបន់មហាសមុទ្រការ៉ាអ៊ីប ដើម្បីបន្ធូរបន្ថយសម្ពាធពីការធ្វើអន្តោប្រវេសន៍។ លោក Lopez Obrador ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន បានរិះគន់សភាសហរដ្ឋអាមេរិក … Read More

រដ្ឋអាជ្ញារដ្ឋ New York៖ ប្រាក់ជាង ១០០លានដុល្លារ លោក Trump ប្រមូលតាមរយៈការក្លែងបន្លំ ខណៈការជំនុំជម្រះក្ដីចាប់ផ្ដើម

អាមេរិក៖  ការវាយប្រហាររដ្ឋអាជ្ញា និង ចៅក្រមរបស់រដ្ឋ New York ពីជនជាប់ចោទលោក Donald Trump បានកំពុងពិនិត្យការកាត់ក្តីពីបទក្លែងបន្លំរដ្ឋប្បវេណីរបស់លោក ស្របពេលចាប់ផ្តើមជំនុំជម្រះក្ដីកាលពីថ្ងៃចន្ទ  ដោយមានមេធាវីប្រចាំរដ្ឋមួយរូប បានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះ ថាបានរកប្រាក់ជាង ១០០លានដុល្លារ ដោយការកុហកពីអាណាចក្រអចលនទ្រព្យរបស់លោក។ លោកស្រី ឡេទីស្ហា ជេមស៍ (Letitia James) រដ្ឋអាជ្ញា កំពុងស្វែងរកការផាកពិន័យយ៉ាងតិច ២៥០ លានដុល្លារ ដែលជាការហាមប្រាមជាអចិន្ត្រៃយ៍ប្រឆាំងនឹងលោកTrump និងកូនប្រុសរបស់លោកគឺលោក ដូណាល់ជូនៀរ (Donald Jr) និងលោក … Read More

ខេត្តក្រូនីងហ្គេន រដ្ឋាភិបាលហូឡង់ បានបញ្ឈប់ការផលិតឧស្ម័ន ជាកន្លែងឧស្ម័នធំបំផុតនៅអឺរ៉ុប

ហូឡង់៖ ការបញ្ឈប់ការផលិតរបស់ខ្លួននៅវាលអណ្តូងឧស្ម័នធំបំផុតរបស់អឺរ៉ុប ស្ថិតនៅខេត្ត Groningen (ក្រូនីងហ្គេន) រយៈពេល ១ទសវត្សរ៍ ក្រោយភាពរំញ័របណ្តាលមកពីការខួង ធ្វើឲ្យខូចខាតអគារ  កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងប្រទេសហូឡង់ ។ បានចាប់ផ្តើមឡើងនៅទសវត្សរ៍ឆ្នាំ ១៩៦០ ការផលិតឧស្ម័ននៅខេត្តភាគខាងជើងប្រទេសហូឡង់នេះ ប៉ុន្តែវាត្រូវបានបញ្ចប់បន្តិចម្តងៗ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ដោយសារតែគ្រោះថ្នាក់ វាបង្កឲ្យមានការរញ្ជួយដី ។ ការផលិតនៅក្នុងឆ្នាំ ២០២២-២០២៣ ដែលបានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ទទួលបានឧស្ម័នចំនួនតិចជាង ៣ពាន់លានម៉ែត្រគូប ។ សម្រាប់រដូវរងារខាងមុខនេះ គេនៅមានលទ្ធភាពនៃការបើកវាលអណ្តូងឧស្ម័នឡើងវិញ … Read More